ក្រោយ​​មានអ្នកលាបពណ៍​លើកីឡាករ​ កែវ​ សុខផេង​ ជាកូនកាត់វៀតណាម​ រួចមកលោក​ ចាន់​ វឌ្ឍនាកា បានលើកឡើងថា…

400

ហ្វេសប៊ុក ៖​ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះកីឡាករបាល់ទាត់កម្ពុជា កែវ សុផេង ត្រូវបានសមាគមន៍វៀតណាមនៅកម្ពុជាបានទម្លាយប្រវត្តថា ជាកូនកាត់វៀតណាមដែលមានម្តាយជាជនជាតិវៀតណាមនិងឪពុកជនជាតិខ្មែរ ចំពោះការរើសអើយមួយនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កីឡាករកម្ពុជាមួយរូបនេះខ្លាំងរហូតធ្វើឲ្យគាត់អាចនិងបោះបង់ជាជីបជាឡីការបាល់ទាត់ផងដែរ ។

ហើយនៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Vathanaka បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ បាល់ទាត់សំខាន់ណាស់គឺកែប្រែកំហុសពីមួយប្រកួតទៅមួយប្រកួត ហើយសំខាន់នោះគឺការលើកទឹកចិត្ត គាត់គឺជាចំនែកមួយក្នុងវិស័យបាល់ទាត់កម្ពុជា គាត់បានពាក់អាវដែលប្រើទង់ជាតិកម្ពុជាខ្ញុំជឿថាបេះដូងគាត់គឺកម្ពុជា កុំបោះបង់សម្លាញ់ត្រូវរឹងមុាំ អ្វីដែលត្រូវធ្វើបន្តរទៀតគឺត្រូវនាំកីឡាមួយនេះអោយពិភពលោកបានស្គាល់ ពីខ្ញុំ ចាន់ វឌ្ឍនាកា៕