ប្រទេសថៃចុះត្រជាក់ខ្លាំងពេក សូម្បីតែត្រីក៏ស្លាប់អណ្ដែតរាប់មុឺនក្បាលពេញបឹង

331

សាមុតប្រាកាន/ថៃ៖ អាកាសធាតុត្រជាក់នៅប្រទេសថៃកំពុងចាប់ផ្តើមជះឥទ្ធិពលដល់សត្វ និងត្រីក្នុងស្រុក ខណៈត្រីរាប់ពាន់ក្បាលត្រូវបានគេប្រទះឃើញស្លាប់អណ្តែតនៅក្នុងបឹងមួយ ក្នុងភូមិ Prueksa កាលពីថ្ងៃទី០៧ ខែធ្នូ ប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមសម្ដីអ្នកជំនាញផ្នែកជលផលបានបញ្ជាក់ថា មូលហេតុនៃការស្លាប់គឺដោយសារថា សីតុណ្ហភាពប្រហែល ១៨អង្សាសេ នៅក្នុងតំបន់នោះ គឺខុសពីធម្មតាសម្រាប់ត្រី ដែលជាហេតុធ្វើឱ្យត្រីមិនអាចសម្រប់ខ្លួនបាន និងស្លាប់យ៉ាងច្រើនបែបនេះ។

ចំណែកអ្នកនេសាទក្នុងស្រុកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើអាកាសធាតុត្រជាក់នៅតែបន្តក្នុងរយៈពេលយូរ វាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេ។ សម្រាប់ពេលបច្ចុប្បន្ននេះការចុះត្រជាក់ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃអង្គារស្អែកនេះដែរ៕

 

 

ប្រភព khmernote