មើលអ្នកគ្រូម៉ៅសប្បាយចិត្តណាស់! ថ្ងៃនេះថៅកែងហាងពេជ្រ បានទិញម៉ូតូយកទៅជូនអ្នកគ្រូម៉ៅ តាមសន្យាហើយ…

198

យោងទៅតាមកណនីហ្វេសប៊ុកដែលមានឈ្មោះថា dana try បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ចាប់ពីថ្ងៃស្អែកទៅ ប្ដីអ្នកគ្រូ ម៉ៅ នឹងមានម៉ូតូដឹកអ្នកគ្រូទៅសាលារៀន​ កុំឱ្យពិបាកដើរឆ្ងាយ។ ស្បែកជើងចាស់ ដែលអ្នកគ្រូធ្លាប់ប្រើដើរឆ្លងខ្សាច់ស្ទើរលួយនោះ ខ្ញុំបានប្ដូរជូនគាត់ហើយ។

រំភើបចិត្តណាស់ពេលលឺអ្នកគ្រូនិយាយថា នឹងប្រឹងបង្រៀនក្មេងទាំងអស់បន្តទៀត ទោះបីនៅត្រឹមម្នាក់ក៏ដោយ ក៏នៅទៅបង្រៀនដែរ។ អ្នកគ្រូ​ប្រាប់ថា​ សប្បាយចិត្តពេលបានបង្រៀនក្មេងៗ ហើយវាជាការងារដែលអ្នកគ្រូស្រលាញ់បំផុត។ អរគុណណាស់សម្រាប់ការតស៊ូ ដើម្បីក្មេងៗនៅតំបន់ដាច់ស្រយាល។

សង្ឃឹមថាម៉ូតូថ្មី ព្រមទាំងសម្ភារៈទាំងអស់នេះ នឹងជួយសម្រួលអ្នកគ្រូបានច្រើនជាងមុន ជាពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរទៅសាលារៀន កុំឱ្យដើរឆ្ងាយដូចមុន។ ???៕