នោះរឿងធំហើយ! ពលរដ្ឋ២រូប ប្តឹងឧកញ៉ាផ្កាយ២ ភឺន ផល្លា ជាច្រេីនបទល្មេីស ទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

164

ភ្នំពេញ៖ពលរដ្ឋ២រូប បានដាក់ពាក្យបណ្តឹងប្តឹងឧកញ៉ាឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពល តូច លេខ ៧០ ជាច្រេីនបទល្មេីសទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេសនិងជាមេបញ្ជាការលងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ពលរដ្ឋ បានប្តឹងឧកញ៉ាឧត្តមសេនីយ៍ទោ ភឺន ផល្លា នូវបទល្មេីសជាច្រេីន ដូចជា ប៉ុនប៉ងឃាតកម្ម , ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស , គំរាមកំហែងថានឹងសម្លាប់ , រំលោភលេីលំនៅឋានដោយមានស្ថានទម្ងន់ទោស , ប្រេីអំពេីហិង្សាលេីអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ។

 

 

 

 

 

 

 

ប្រភព CPC NEWS