សុំម្នាក់១ស៊ែរមក! កូនខ្មែរមួយក្រុម ស្រាវជ្រាវផលិតបានប្រេងកូឡាខ្លួនឯង ត្រៀមវាយលុកទីផ្សារប្រជែងបរទេស

50

បន្ទាប់​ពី​មាន​ការ​ទ​ម្លាយ​ថា កូន​ខ្មែរ​មួយ​ក្រុម​បាន​ប្រើ​ពេល​សិក្សា​ស្រាវជ្រាវ​រហូតដល់​៣​ឆ្នាំ តស៊ូ​ផលិត​បាន​ផលិតផល​ប្រេងកូឡា ដែល​ផលិតផល​នេះ ក៏​ត្រូវបាន​ប្រកាសថា នឹង​ត្រៀម​វាយលុក​ទីផ្សារ​នៅ​ពេលខាងមុខ ធ្វើ​ឲ្យ​មាន​ការកោតសរសើរ​ពី​មហា​ជន ជាពិសេស​យើង​ទទួលបាន​ផលិតផល ជា​មោទនភាព​របស់​ជាតិខ្មែរ​ពិតៗ ដែល​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាទ​ម្រាំ​សម្រេចបាន​ផលិតផល​នេះ ប្រើ​ពេល​ដល់​៣​ឆ្នាំ ហើយ​ចំណាយទុន​រួម​គ្នាច្រើន ស្ទើរតែ​ចង់​បោះបង់​មហិច្ឆតា​ចោល​ម្ដងៗ ក៏​កូន​ខ្មែរ​មួយក្រុម​នេះ នៅ​សម្រេច​សមិទ្ធផល​បាន​។​ ការផលិត​នេះ ក៏​ត្រូវបាន​បញ្ជាក់ថា ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​របស់​បរទេស ដែល​ចរាចរ​​​ក្នុងស្រុក ដោយ​មិនមែន​គ្រាន់តែ​ផលិត​ឲ្យ​ចេញ​រូបរាង ហើយ​ទុកចោល​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស្រេង ឈាង​ឡេង អ្នកឯកទេស​មួយរូប ក្នុង​ចំណោម​អ្នកស្រាវជ្រាវ​៣​រូប ​​ដែល​ត្រូវគេ​ស្គាល់​ថា ជា​តារា​សម្ដែង​ផង​​​នោះ បាន​និយាយថា មុនពេល​ប្រឡូក​ជា​តារា​សម្ដែង លោក​គឺជា​អតីត​​​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ និង​ជំនាញ​កុមារ ទើប​លោក ​​និង​មិត្ត​រួម​ជំនាន់​សម្រេច​ស្រាវជ្រាវ​បង្កើតជា​ឱសថ ហើយ​ស្រាវ​​​ជ្រាវ​ឃើញ​រូប​ម​ន្ត ក្នុង​ការបង្កើត​ផលិតផល​​ ក្នុងស្រុក​ជាច្រើន​មុខ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​មិញក្រុម​របស់លោក បាន​សម្រេច​ជ្រើស​យក​ការផលិត​ជា​​​ប្រេងកូឡា​មុនគេ ដោយសារតែ​ផលិតផល​នេះ​​ ធៀប​នឹង​ការផលិត​ឱសថ​ផ្សេងៗ ចំណាយ​ដើមទុ​នតិ​ច​ជាងគេ ហើយ​សង្ឃឹមថា បើ​ជោគ​ជ័យ​​​ងាយ​រក​ទីផ្សារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

លោក​បាន​បន្តថា ក្រុម​ទាំងមូល​តស៊ូ​លើ​ជំនាញ​មួយ​នេះ ពិបាក​ច្រើន​ដំណាក់កាល ជាពិសេស​បញ្ហា​កង្វះ​ដើមទុន ដោយ​រយៈពេល​៣​ឆ្នាំ​កន្លង​មក​នេះ ក្រុម​ទាំងមូល​ចំណាយ​រួមគ្នា មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​

ក្រុម​ទាំងមូល​នៅតែ​បន្ត​ឆ្ពោះទៅមុខ ជាមួយនឹង​ផលវិបាក​រាប់មិនអស់ ហើយ​ទី​បំផុត​ផលិតផល​ប្រេង​កូឡា ដែល​ក្រុម​លោក​ធានា គឺ​មាន​គុណភាព​ចង់​ល្អ ជាង​ផលិតផល​នាំចូល​មួយ​ចំនួន ក៏​សម្រេចបាន​។ ក្នុង​នោះ​ក៏​មាន​ការបែងចែក​ជា​សាច់​ប្រេងកូឡា សម្រាប់​ត​ម្រូ​វ​ស្បែក​មនុស្ស​ចាស់ និង​កូនក្មេង ដោយឡែក​ពីគ្នា​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​លោក ស្រេង ឈាង​ឡេង បន្តថា​​ ក្រុម​របស់​លោក​បាន​ត្រៀម​សុំច្បាប់​រត់ការ ដើម្បី​ចរាចរ​​​ផលិតផល​មួយ​នេះ នៅលើ​ទីផ្សារ​រួចហើយ ដោយ​ក្រោយ​ក្រសួង​អនុញ្ញាតិ​ច្បាប់ ប្រសិនបើ​មាន​ការគាំទ្រ​ខ្លាំង គឺ​ស្វែង​រក​ដៃគូ​បង្កើត​ជា​រោងចក្រ ដែល​តាម​ការប៉ាន់ស្មាន គឺ​ប្រើ​ដើមទុន​ជាង​១​លាន​ដុល្លារ គឺ​គ្រប់​គ្រាន់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​​​ក្នុង​ពេលខាងមុខ លោក​រំពឹងថា នឹង​មាន​កូន​ខ្មែរ​ច្រើនឡើង ងាក​មក​ផលិត​ឱសថ ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​នាំចូល​ពី​បរទេស ក៏ដូចជា​ដើម្បី​ឲ្យ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល មាន​ផលិតផល​ប្រេងកូឡា ដែល​មាន​ស្ដង់ដារ​ជា​របស់​ជាតិ​ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​