អនិច្ចា​កុមារប្រទេសខ្ញុំ​ ត្រូវ​បានបំពុលដោយ ​ស្រាបៀរ​ព្រោះ​តែផ្សងចង់បានរង្វាន់​

98

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលមួយចំនួនធំជាយុវជន បាននាំគ្នាប្រតិកម្មខ្លាំងៗចំពោះទង្វើមិនគប្បីរបស់ក្រុមតារាសិល្បះខ្មែរ ក្នុងការជួយផ្សព្វផ្សាយស្ពត់ពាណិជ្ជកម្មអោយក្រុមហ៊ុនស្រាបៀតាមរយះកញ្ចក់ទូរទស្សន៍ក្តី តាមរយះបណ្តាញសង្គមហ្វេសប៊ុកក្តី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញយោងទៅតាមកណនីហ្វេសប៊ុករបស់លោក​​ Pheng Vannak បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

អនិច្ចា​កុមារប្រទេសខ្ញុំ​ ត្រូវ​បានបំពុលដោយ​ស្រាបៀរ​ព្រោះ​តែផ្សងចង់បានរង្វាន់​ ។ ឪពុកម្ដាយ​ផឹកមិនត្រូវ​ អោយកូនជួយផឹកក្រែងបានរង្វាន់​ប្រាក់លាន​ ។ ទីបំផុត​រង្វាន់​ក៏មិនត្រូវ​ បែជាត្រូវលក់ដី​ លក់ស្រែ​ លក់ចំការ​ លក់គោ​ លក់ក្របី​ យកលុយមេីលជម្ងឺ​ ។

រូបភាព​បែបនេះ​ មានតែថៅកែស្រាបៀរទេដែលដេកសប្បាយចិត្ត​ ចំណែក​ពលរដ្ឋ​ដេកព្រួយអំពីអនាគតកុមារកម្ពុជាដែលត្រូវគេបំពុល​ទាំងក្មេងខ្ចី​ ។