ចប់ហើយ! គ្រឿងញៀនរីករាលដាលស្ទើរគ្រប់ទីកន្លែងហើយ សូម្បីតែតាអាយុ ៥៦ ឆ្នាំក៏ជួញដូរគ្រឿងញៀនដែរ!

58

យោងទៅតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

#ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
-កើតហេតុ:០៨/១២/២០១៩ វេលាម៉ោង១០និង៣០ នាទី នៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
***ជនសង្ស័យ០១នាក់៖
១.ឈ្មោះ ឯក រស្មី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ស្រុកកំណើតនៅភូមិសំប៉ាន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
**វត្ថុតាងចាប់យក**
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)
ចំនួន៣៤កញ្ចប់តូច ធំល្មម០១កញ្ចប់ ។
-ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមក
អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។