ព្រោះតែស្រឡាញ់ការសិក្សាប្អូនៗ ស៊ូក្រាបលូន សរសេរអក្សរ ក៏មិនដែលត្អូញត្អែរ ព្រោះសាលាគ្មានជញ្ជាំងបាំង គ្មានដំបូលការពារ ត្រូវរងកំដៅ ភ្លៀង រងារ គ្រប់បែបយ៉ាង(មានវីដេអូ)

87

ការរៀនសូត្រពិតជាមានសារៈសំខាន់ខ្លាំងណាស់សំរាប់អនាគតរបស់មនុស្សយើងម្នាក់ៗ ដែលកើតមកលើផែនដី ដ៏ធំធេងមួយនេះ បើគ្មានចំណេះដឹងទេ និងធ្វើឲ្យជីវិតកាន់តែមានការលំបាក ជួបនូវរឿងរ៉ាវមិនចេះចប់មិនចេះហើយ ស៊ូលំបាកពីក្មេង កុំឲ្យចាស់ឡើងនៅតែលំបាកទៀត ត្រូវប្រឹងប្រែងដោយខ្លួនឯងទើបជីវិតថ្លាថ្លៃ។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់ប្អូនដែលរស់នៅ ភូមិអូរស្លែវ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ឯនេះវិញ ពិតជាលំបាកខ្លាំងណាស់ ប្អូនៗប្រឹងតស៊ូរៀនសូត្រ បើទោះបីជាសាលាគ្មានជញ្ជាំង គ្មានដំបូល សម្រាប់ជ្រកកោនក៏ដោយ ក៏ពួកគាត់នៅតែព្យាយាមបន្តការរៀនសូត្រនេះបន្តទៀត ដើម្បីអនាគត មើលចុះសូម្បីតែឯកសណ្ឋានក៏គ្មានពាក់ត្រឹមត្រូវដែរ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith​ បានបង្ហោះសារថា “អាណិតណាស់សិស្សសាលាបឋមសិក្សាអូរស្លែវប្រមាណ40នាក់កំពុងតែខ្វះខាតសាលារៀនប្អូនៗតស៊ូរៀនទាំងក្ដៅទាំងរងានឹងមានកាភ័យខ្លាចពេលមានភ្លៀងម្ដងៗព្រោះសាលាអត់ជញ្ជះនឹងដំបូលរហែកសូមសប្បុរសជនជួយសម្រាច់បំណងពួកគាត់ផងដើម្បីឲ្យពួកគាត់បានមានចំណេះដឹងនឹងអនាគត់ល្អ សាលាស្ថិតនៅ ភូមិអូរស្លែវ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន 093633500″។

 

 

 

 

 

 

 

 

 

 

 

 

សូមទស្សនាវិដេអូទាំងអស់គ្នា៖