រំភើបជំនួស!​​ បុរសម្នាក់ជិះម៉ូតូតាំងពីខេត្តមកភ្នំពេញ ដើម្បីស្វែងរកមិត្តរបស់គាត់ដែរ ធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន ជួយស៊ែរឲ្យឆាប់រកឃើញផង!

6527

ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយ ដែលកាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វីដេអូមួយត្រូវបានមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតដល់ជាង១មុឺងដងឯណោះ ស្ដីពីបុរសម្នាក់ ដែលបានអះអាងខ្លួន ជាអ្នកសុំទាន ប៉ុន្ដែចំណោះដឹងរបស់គាត់វិញ គឺពិតជាពិសេស និងល្អខ្លាំងតែម្ដង។

ក្នុងនោះដែរ វីដេអូដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកផេកឈ្មោះ KSR Printing ត្រូវបានបុរសជាអ្នកសុំទានរូបនោះ បានដើរមកសុំស្រាបៀរផឹក រួចក៏ជូនពរដល់រូបគាត់ ដោយមានខ្លឹមសារថា៖”សូមជូនពរដល់ប្អូនទាំងពីរនាក់ មានការលក្ខណៈឯករាជ្យគំនិត សណ្ដាប់ធ្នាប់ចិត្ដ និងវិន័យអារម្មណ៏” បុរសសុំទានរូបនេះ ក៏បានធ្វើការបកស្រាយអត្ថន័យ នៃពាក្យជូនពរនេះថា៖

ទី១ ឯករាជ្យគំនិត គឺជាការចាប់ផ្ដើមមានភាពជឿជាក់នៅលើខ្លួនយើងឡើងវិញ ហើយយើងមិនត្រូវឲ្យអ្វីៗទាំងអស់ មកជំពាក់ជំពិនជាមួយការគិតរបស់យើង ដែលយើងមិនដឹងថា ត្រូវធ្វើអី ឬមិនត្រូវធ្វើអីនោះទេ ដូច្នេះហើយ ការស្ដាប់ និងការជឿជាក់ ត្រូវបានផ្ដើមពីចិត្ដរបស់យើងមក អោយខួរក្បាល ល្អបំផុតសម្រាប់សតិរបស់យើង។

ទី២ សណ្ដាប់ធ្ឋាប់ចិត្ដ គឺចិត្ដរបស់មនុស្សម្នាក់ៗ ភាគច្រើន​មានភាពឆេវឆៅ ឬក៏គិតអីមិនល្អ ដែលបណ្ដាលធ្វើឲ្យយើងគេងមិនលក់ទេ ក៏ប៉ុន្ដែបើយើងចេះរៀបចិត្ដវិញនោះ ទោះបីយើងត្រូវឆ្នោត ១លានដុល្លារក៏ដោយ ក៏យើងនៅតែអាចធ្វើការរបស់យើង នៅម៉ោងធ្វើការបាននោះដែរ។​​ ទី៣ វិន័យអារម្មណ៏ បានន័យថា៖ អារម្មណ៏របស់មនុស្សយើងម្នាក់ៗ ច្រើនតែរវើលរវាយ ក៏ប៉ុន្ដែបើយើងរៀបវាអោយទៅជាវិន័យតែម្ដងនោះ ថាអាញមិនរវើលរវាយនោះ ខ្លាំងអីជាងអាញនោះ”។ ជាមួយគ្នានេះដែរ បុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺ រូបលោកក៏ធ្លាប់ជា អ្នកBusiness មួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរ ប៉ុន្ដែក្រោយមក គាត់ក៏មានជំងឺ Depression កំរិតធ្ងន់ធ្ងរ តែគាត់មិនបានជ្រើសរើសយកវិធី សម្លា ប់ ខ្លួនយកមកប្រើប្រាស់នោះទេ ទើបដូច្នេះហើយ គាត់បានសម្រេចចិត្ដដើរសុំទានគេ យ៉ាងដូច្នេះតែម្ដង។

យ៉ាងណាមិញយោងទៅតាមគណនីហ្វេសប៊ុកមួយដែរមានឈ្មោះថា Pa PA Oun Ban បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

ចេញពីខេត្តមកដល់អំពេញហេីយ​ មកដល់អំពេញភ្លាម​ ដេីររកពួកម៉ាក់គ្រប់កន្លែងហេីយ​ សួរគេ​ ៗថាឃេីញនៅមុខវាំង​ ផង​កោះពេជ្រផង​ រកអត់ឃេីញសោះ​ អត់ដឹងនៅទីណាទេ​ បេីបងប្អូនណាបានឃេីញគាត់​ ឬស្គាល់គាត់​ ជួយខលមកខ្ញុំតាមរយះលេខ​
012540432/086540432​ សូមអរគុណ