មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសផ្លូវថ្នល់កម្ពុជាបានទៅស្រង់បទពិសោធន៍ពីក្រុមហ៊ុនCTIIរបស់ជប៉ុនដែលជួសជុលផ្លូវដែលងាយចំណាយតិចតែមានគុណភាពអាចប្រើបានយូរ។
ក្រុមហ៊ុនCTII(ConstructionTechnologyInstitutionInternational)របស់ជប៉ុនបានមកសាកល្បងដំបូង នៅប្រទេសកម្ពុជាដោយជួសជុលផ្លូវជាតិលេខ៥ប្រវែងជាង៥៤៣ម៉ែត្រសងខាងស្ពានសែសិនក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ ។តំណាងក្រុមហ៊ុនCTII លោកកាជេម៉ាសា (Mr KAGEMASA,)លោកអូកាម៉ាតូ(MrOKAMATO)ថ្លែងថា បច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះងាយស្រួលអាចធ្វើបាននៅគ្រប់កន្លែងហើយកាត់បន្ថយចំណាយ៤០=៥០ភាគរយបើប្រៀបធៀបនឹងការស្ថាបនាថ្មី។
លោកបានបន្ថែមថាការជួសជុលផ្លូវក្រាលកៅស៊ូប្រើរូបមន្តរបស់ក្រុមហ៊ុនគឺភ្ជួរថ្នល់ចាស់ដែលខូចដោយមិនបាច់យកបន្សំវត្ថុធាតុសំណង់ឬអ្វីៗចាស់ពីទ្រូងនៃគ្រឹះផ្លូវឡើយដោយគ្រាន់តែកិនបង្ហាប់កៀរលើកទ្រូងនិងស្ថាបនាឡើងវិញដោយផ្សំជាមួយវត្ថុធាតុសំណង់គឺសុីម៉ង់ត៍និងទឹកកៅស៊ូអេម៉ូសិនរបស់ក្រុមហ៊ុន។
លោកបណ្ឌិតយិតប៊ុណ្ណារដ្ឋលេខាធិការក្រសួងសាធរណការនិងដឹកជញ្ជូនលោកគឹមសុវណ្ណប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តនិងមន្ត្រីបច្ចេកទេសចូលរួមពិនិត្យសិក្សាស្រង់ពិសោធន៍ពីរូបមន្តនេះ។លោកបណ្ឌិតបាននិយាយថា៖រូបមន្តនៃបច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះខាងក្រុមហ៊ុនថាអាចចំណេញលើចំណាយដូចខាងលើហើយសមត្ថភាពទ្រូងផ្លូវអាចធានាការប្រើប្រាស់បានពី៨ទៅ១០ឆ្នាំ។
លោកយឹតប៊ុណ្ណាបន្តថា៖ក្រសួងគិតថាស្ថានភាពផ្លូវថ្នល់កៅស៊ូនៅកម្ពុជាគឺរងការខូចខាតច្រើនហើយសមត្ថភាពនិងលទ្ធភាពប៉ុណ្ណឹងយើងអាចធ្វើបាន។នេះជាប្រយោជន៍ពីរូបមន្តថ្មីដែលថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសពីក្រសួងពីមន្ទិរសាធារណការនិងដឹកជញ្ជូនចុះមកឈ្វេងយល់សិក្សានិងអាចយកទៅប្រើប្រាស់នាអនាគត។
លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា៖ក្នុងនាមអាជ្ញាធរខេត្តលោកសូមស្វាគមន៍និងថ្លែងអំណរគុណក្រុមហ៊ុនCTIIដែលធ្លាប់ជួយជួសជុលផ្លូវនិងបង្កាន់ដៃផ្លូវនៅស្ពានទឹកថ្លានិងជួសជុលផ្លូវនៅស្ពានសែសិននាក្រុងសិរីសោភ័ណនេះ។លោកបានសំណូមពរដល់ក្រុមហ៊ុនប្រើរូបមន្តនៃបច្ចេកទេសនិងវត្ថុធាតុដើមបែបនេះសាកល្បងជួសជុលផ្លូវដែលខូចខាតនៅកន្លែងផ្សេងទៀតក្នុងខេត្ត ៕
អត្ថបទ៖ រស្មីកម្ពុជា