ភ្នំពេញ) ៖ ក្រោយបែកធ្លាយវីដេអូប៉ូលីសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុមជិត រួចចាប់វាយខ្នោះទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ ឬ ករណីអ្វីទាល់តែសោះ បន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន ដោយមិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធសេរីភាពសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួន
បានថតសកម្មភាពផ្ទាល់ក្នុងការចាប់ខ្លួនយុវជនម្នាក់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុអ្វីទាល់សោះ និងមានសារព័ត៌មានបានចុះយកផ្ទាល់។ ស្រាប់តែបន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់ បានមកសម្លុតគំរាម ដោយមិនឲ្យអ្នកយកព័ត៌មានផ្ដិតយករូបភាព ថែមទាំងអះអាងសុំដីការតុលារមកចាប់ខ្លួនសារព័ត៌មាន ដែលកំពុងយកព័ត៌មានផ្ទាល់នេះទៀតផង។
គួរបញ្ជាក់ថា ៖ ប៉ូលីសជើងខ្លាំងរូបនេះចំពោះសកម្មភាពចុះមកក្នុងមូលដ្ឋាននេះ ដោយមិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននោះទេ។
មានមតិមហាជន និងអ្នកសារព័ត៌មានជាច្រើន មិនពេញចិត្តទង្វើប៉ូលីសជើងខ្លាំងរូបនេះ ដែលពូកែអាងអំណាចមកសម្លុតគំរាមសារព័ត៌មាន ដែលបានបំពេញវិជ្ជាជីវៈជូនដល់ប្រមុខរាជរដ្ឋាភិបាល និងក៏ជាអំណាចទី៤ផងដែរ។ ពួកគាត់សំណើរសុំដល់ស្ថាប័នច្បាប់ មេត្ដាចាត់វិធានការចំពោះបុគ្គលជាប៉ូលីសរូបនេះទៅតាមផ្លូវច្បាប់ជាធរមានផង៕
ប្រភព rasmeinews