សូមផ្តាំទៅម៉ាក់ប៉ាទាំងអស់ ដែរកូនកើតមកមានស្នាមក្រហម ត្រង់កន្លែងណាមួយមិនថាតូចរឺធំ ដែរចាស់ៗច្រើននិយាយថាស្នាមដៅ សូមប្រញាប់យកកូនទៅមន្ទីពេទ្យភ្លាម!

3294

យោងទៅតាមគណនីហ្វេសប៊ុកមួយឈ្មោះថាSrey Oun  បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

សូមផ្តាំទៅម៉ាក់ៗទាំងអស់ដែរសំរាលកូនមកមានស្នាមក្រហមត្រង់កន្លែងណាមួយមិនថាតូចរឺធំ ។ដែរចាស់ៗច្រើននិយាយថាស្នាមដៅ សូមម៉ាក់ៗយកកូនទៅមន្ទីពេទ្យគន្ធបុប្ផាភ្លាមដើម្បីពិនិត្យនិងតាមដានព្យាបាល ព្រោះថាស្នាមនោះនិងរីកធំធាត់តាមកូនយើងដែរ កុំយកទៅពេទ្យផ្សេងរឺប្រើថ្នាំលាបផ្សេងៗ រឺប្រើវិធីអ្វីផ្សេងអោយសោះ។


☝️កូនខ្ញុំផ្ទាល់កើតមកមានស្នាមដូចរូបទី1 ដំបូងខ្ញុំនិងគ្រួសារគិតថាដៅក្រហម តែក្រោយមកវាឡើងដោលឡើងៗហើយរីកធំជាងមុន ហើយរបកស្បែកតិចៗដូចរូបទី2 ហើយសាច់ត្រង់កន្លែងនិងរាងហើមប៉ះរាងខ្លាំងតិចក៏ដាច់ចេញឈាមដែរហើយ មិនជាទេមានឈាមតិចៗរឺខ្លាញ់រិចៗ
☝️រូបទី2គាត់មានអាយុ1ខែខ្ញុំបានយកគាត់ទៅមន្ទីពេទ្យ កុមារអង្គរ ខេត្តសៀមរាប ពេទ្យប្រាប់ថាគាត់នៅតូចពេកព្យាបាលអត់ទាន់បានទេព្រោះដែរត្រូវព្យាបាលគឺប៉ះពាល់ ចង្វាក់បេះដូងទាល់តែប្រហែលមួយ1ខួបអី គេអោយផ្ទះវិញ។
☝️រូបទី3គាត់មានអាយុ1ខែកន្លះ ខ្ញុំបានយកគាត់ទៅសៀមរាបម្តងទៀតតែចូលមន្ទីពេទ្យគន្ធបុប្ផាវិញម្តង គេបានបូមឈាមទៅពិនិត្យ និងអោយគេងនៅពេទ្យហើយដាក់ថ្នាំដើម្បីតាមដានមួយយប់ វាគឺជាជំងឺសំណុំសរសៃឈាម ដែរគេហៅមួយទៀតជាភាសារអង់គ្លេស( តែភ្លេចបាត់ហើយ) លុះព្រឹកឡើងគេអោយមកផ្ទះវិញនិងអោយថ្នាំរយៈពេល2ខែ មួយថ្ងៃលេប2ដង 1គ្រាប់ពុំជា8ចំណែក
លូវគាត់រាងធូរហើយ