ខ្លោចចិត្ត! ពេលមានផ្ទៃពោះ មិនបានពិនិត្យអេកូ តាមដានសុខភាពកូនជិត​ដល់ ពេលសំរាលបែរជាឃើញកូនមានកាយសម្បទាមិនប្រក្រតី

157

ការមានផ្ទៃពោះគឺជារឿងរំភើបចិត្តជាខ្លាំងក្នុងរង្វង់គ្រួសាររវាងប្តីនឹងប្រពន្ធ ដំណាក់កាលបន្ទាប់គឺយើងត្រូវទៅពិនិត្យតាមដានសុខភាពទាំងម្តាយនឹងកូននៅឯមន្ទីពេទ្យ នឹង ត្រូវទទួលថ្នាំជាតិដែកមកញាំដើម្បីជំនួយទាំងម្តាយនឹងកូនអោយមានសុខភាពល្អ។

ជាពិសេសគឺការពិនិត្យអេកូតាមដានសុខភាពកូនជារៀងរាល់ខែតាមការណាត់របស់គ្រូពេទ្យ ថាកើកូននៅក្នុងស្បូនរឺក្រៅស្បូន នឹងមានលក្ខណៈកាយសម្មទាគ្រប់គ្រាន់រឺអត់ មានទឹកដក់ក្នុងខួរក្បាលរឺអត់ សំខាន់គឺភាពមិនប្រក្រតី ដូចជាឆែបមាត់ ខួរក្បាល ពោះវៀន បេះដូង នៅចំទីតាំងឬទេ? អ៊ីចឹងតើគួរបញ្ឈប់ការលូតលាស់របស់ទារកឬទេ?ការឆ្លុះអេកូពិនិត្យមើលកូននៅក្នុងផ្ទៃគឺជារឿងល្អមួយ សម្រាប់អ្នកម្តាយគ្រប់រូប ព្រោះវាអាចឱ្យយើងដឹង និងតាមដានអំពីការលូតលាស់ ព្រមទាំងសុខភាពរបស់កូនក្នុងផ្ទៃបានយ៉ាងល្អ និងទៀងទាត់។

ដូចគ្នាទៅនឹងបងស្រីម្នាក់នេះដែលយោងតាមគណនីយហ្វេសប៊ុកឈ្មោះ Long Dara Omc បានរៀបរាប់ថា ៖ ” ហេតុតែកើតមកមានកម្មជាប់មកតាមជាមួយ ស្រី្តម្នាក់ជាជនជាតិឡាវបានកើតកូនប្រុសមួយតែកម្មអីកូនរបស់បែរជាមិនសំតាមបំណងប្រាថ្នា មានលក្ខណ:កាយសម្មទាន មិនសូវជាល្អ មានដៃបែទៅក្រោយមានរាងដូចគេពាត់ស្លាប់សែក ដាក់ខ្នោះ មានជើងខ្វែងគ្នាមានរាងដូចសញ្ញារលេគុណ. ហើយប្រអបបាតជើងង៉ចូលមកខាងក្នុងវិញ ក្មេងប្រុសចំឡែកកើតមកអាភព័នេះត្រូវបានប្រជាជនឡាវល្បីទៅមើលឈូឆរពេញផ្ទះតែម្តង. តែទោះជាយ៉ាងណានាងក៏តែស្រឡាញ់កូនរបស់នាងដែរ ម្តាយគ្រប់រូបទោះកូនប្រុសស្រីខ្វះយ៉ាងក៏ម្តាយមិនទឹកស្រលាញ់អាណិតអាសូរកូនដែរទោះកូនប្រោឬអាក្រក៏អ្នកម្តាយគ្រប់រូបនៅតែមានពាក្យសំដីផ្អែមល្ហែទៅរកកូនដែរ. សូមផ្តាំទៅនារីមួយចំនួនបើបង្កើតកូនហើយឲ្យចេះមើលគំរូនារីជនជាតិឡាវម្នាក់នេះផង. ជីវិតគេកើតមកគឺយើងជាអ្នកទទួលខុសត្រូងទាំងស្រុងហើយ មិនថាកូនល្អឬមិនល្អនោះទេ “៕