បើកូនខ្មែរមិនស៊ែរ ឲ្យអ្នកណាស៊ែរ! ពិធីកោរជុក ​ជាទំនៀមខ្មែរបុរាណ ​តែបែរជាត្រូវគេបំភ្លេចចោល ស្ទើរតែវិនាសបាត់បង់ទៅហើយ (មានវីដេអូ)

198

ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា « កោរសក់ ឬកោរកំប៉ោយ » ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។

គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ដោយសន្យាថ្វាយសក់ដើម្បីលាបំណន់ ឬគេអាចចាត់ទុកពិធីនេះថា ជាពិធីបង្កក់ឆ្មប់ផងដែរ។ ទោះបីជាការពិត អាចារ្យ ឬឪពុកម្តាយ គឺជាអ្នកកោរជុកឲ្យក្មេងៗ ក៏ដោយ ក៏គេឃើញថា ព្រះសង្ឃ​ជាអ្នកឧបកិច្ចធ្វើជាការកោរឲ្យ​ក្មេងៗដែរ។ ហេតុនេះ គេចាំបាច់និមន្តព្រះសង្ឃ មកចូលរួមនៅក្នុងពិធីនេះ។

ទំនៀម​ទម្លាប់​នេះ​ មានឫសគល់តាំងពីសម័យដែលខ្មែរ កាន់ព្រហ្មញ្ញសាសនាមកម្ល៉េះ នៅសម័យមុនទំនៀមទម្លាប់កោរជុក ក្នុងព្រះញាតិវង្ស ធ្វើជាទូទៅពុំអាក់ខានឡើយ ដោយកម្មវិធីមានសភាពឱឡារិក​ពេកណាស់ ពោលគឺ មានរយៈពេលដល់ទៅ៧ថ្ងៃឯណោះ។ ទោះជាយ៉ាងនេះក្តី ក៏នាពេលបច្ចុប្បន្នពិធីកោរជុក ស្ទើរតែវិនាសបាត់បង់ទៅហើយ ព្រោះគេឃើញមានរៀបចំម្តងម្កាល នៅតាមនិគមជនបទខ្លះៗ ប៉ុណ្ណោះ ដូចជានៅតាមភូមិខ្លះ នៃតំបន់អង្គរ ក្នុងខេត្តសៀមរាប និងនៅភាគខាងជើង ឬ ភាគពាយព្យ នៃប្រទេស ព្រោះតែការចំណាយច្រើនពេក។

កោរជុក ជាពិធីទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូច ឬជំទង់ (មានទាំងប្រុស និងស្រី) ដែលពុំទាន់​ពេញវ័យ​នៅឡើយ ពោលគឺ គេត្រូវធ្វើពិធីនេះ នៅមុនពេលដែលក្មេងនោះ ពេញវ័យជាដាច់ខាត។ ម្យ៉ាងទៀត គេនិយមធ្វើពិធីនេះ ទៅតាមខ្សែស្រឡាយ គ្រួសារដែលមានទម្លាប់ទុកសក់ជុក រហូតតកូនតចៅ។

គួរកត់សម្គាល់ថា គេអាចកោរជុក សម្រាប់តែក្មេងម្នាក់ក៏បាន ប៉ុន្តែដោយសារពិធីនេះ តែងមានភាពឱឡារិក​ហើយ​ត្រូវចំណាយធនធានច្រើនផងនោះ គេក៏និយមធ្វើចូលគ្នា។ បើធ្វើចូលគ្នា បែបនេះចំនួនក្មេង​ត្រូវជាចំនួន​សេស ហើយបើចំនួនជាលេខគត់វិញ គេត្រូវរកក្មេងណាម្នាក់ផ្សេងទៀត​មកអង្គុយឧបកិច្ចជាមួយគ្នានៅមុនពេល​កោរ​​ផ្តាច់​ជុក។ ក្មេងដែលត្រូវកោជុករួមគ្នានេះ ជាមធ្យមគេឃើញមានប្រមាណ៥នាក់។

 ប្រវត្តិនៃពិធីកោរជុក

១.និយមន័យ

ជុកគឺជាកំប៉ូតសក់ឬផ្នួងសក់នៃកុមារា-កុមារីដែលគេកោរទុកឲ្យនៅតែត្រង់បង្ហើយ។ តាមទំនៀមបុរាណគេទុកជុកឲ្យក្មេងតាំងតែពីអាយុ៣ឆ្នាំ។ ពិធីកោរជុកឬភាសាសាមញ្ញហៅថា កោរសក់ឬកោរកំប៉ោយ គឺជាពិធីមួយដ៏សំខាន់សម្រាប់ក្មេងដែលរៀបនិងពេញវ័យ។

២.ប្រវត្តិនៃពិធីកោរជុក

ពិធីកោរជុកជាទំនៀមទម្លាប់ខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ទំនៀមទម្លាប់នេះគឺមានឫសគល់មកពីលទ្ធិព្រហ្មញ្ញសាសនាដែលប្រារព្ធធ្វើឡើងតាំងតែខ្មែរកាន់ព្រហ្មញ្ញសាសនាមកម្ល៉េះ។ព្រះគណេសដែលជាកូនរបស់ព្រះឥសូរដែលដាច់ព្រះកេសហើយត្រូវបានព្រះឥសូរ ត ឡើងវិញដោយយកក្បាលដំរីភ្ជាប់ឡើងវិញនាពេលនោះគឺកើតឡើងក្នុងថ្ងៃកោរជុក ឬតាមទំនៀមព្រាហ្មណ៍ហៅថា « ចម្រើនព្រះកេសា » របស់ព្រះគណេស។សូម្បីតែរូបគំនូរនៅវត្តបូព៌ក្នុងខេត្តសៀមរាប ក៏គេឃើញមានគំនូររឿងរាមកេរ្តិ៍ដែលក្នុងនោះពាលីបាន ព អង្គ ទ ទៅឲ្យតាបសឫសីកោរជុកនៅក្នុងពិធីមួយ។

៣.លក្ខខណ្ឌនៃពិធីកោរជុក

កោរជុកជាទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូចឬជំទង់ទាំងប្រុស-ស្រីដែលពុំទាន់ពេញវ័យនៅឡើយពោលគឺគេត្រូវធ្វើពិធីនេះនៅមុនពេលដែលក្មេងនោះពេញវ័យជាដាច់ខាត។គេអាចកោរជុកសម្រាប់ក្មេងតែម្នាក់ក៏បាន តែដោយពិធីនេះតែងមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើនគេក៏និយមធ្វើចូលគ្នា។បើធ្វើចូលគ្នាចំនួនក្មេងត្រូវតែជាចំនួនសេស។ប្រសិនបើទុកជុកមួយគេអាចនិមន្តព្រះសង្ឃវត្ត១ឬ៣ តែបើទុកជុក៣វិញគេត្រូវនិមន្តព្រះសង្ឃចំនួន៧វត្ត មករួមពិធីនេះ។

នៅសម័យមុន ទំនៀមទម្លាប់កោរជុកនៅក្នុងជួរព្រះរាជវង្សខ្មែរត្រូវបានគេអនុវត្តន៍ជាទូទៅនិងពុំដែលអាក់ខាននោះទេ។ជាក់ស្ដែងនៅដើមស.វទី២០ ពិធីកោរជុកនៃព្រះអង្គម្ចាស់ចន្ទលេខាព្រះបុត្រារបស់ព្រះបាទនរោត្តមត្រូវបានគេប្រារព្ធធ្វើមានសភាពយ៉ាងឱឡារិកណាស់រហូតដល់ទី៧ថ្ងៃឯណោះ។ បច្ចុប្បន្ននេះពិធីកោរជុកស្ទើតែវិនាសបាត់បង់ទៅហើយដោយគេឃើញមានប្រារព្ធធ្វើម្តងម្កាលនៅស្រុកសូត្រនិគម ខេត្តសៀមរាប នឹងនៅភាគខាងជើងឬភាគពាយព្យនៃប្រទេសតែប៉ុណ្ណោះ។

៣.លក្ខខណ្ឌនៃពិធីកោរជុក

កោរជុកជាទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូចឬជំទង់ទាំងប្រុស-ស្រីដែលពុំទាន់ពេញវ័យនៅឡើយពោលគឺគេត្រូវធ្វើពិធីនេះនៅមុនពេលដែលក្មេងនោះពេញវ័យជាដាច់ខាត។គេអាចកោរជុកសម្រាប់ក្មេងតែម្នាក់ក៏បាន តែដោយពិធីនេះតែងមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើនគេក៏និយមធ្វើចូលគ្នា។បើធ្វើចូលគ្នាចំនួនក្មេងត្រូវតែជាចំនួនសេស។ប្រសិនបើទុកជុកមួយគេអាចនិមន្តព្រះសង្ឃវត្ត១ឬ៣ តែបើទុកជុក៣វិញគេត្រូវនិមន្តព្រះសង្ឃចំនួន៧វត្ត មករួមពិធីនេះ។

៤. គោលបំណងនៃពិធីកោរជុក

ក្រុមគ្រួសារដែលធ្វើពិធីកោរជុុកសម្រាប់បុត្រធីតារបស់ខ្លួនតែងមានគោលបំណងផ្សេងៗគ្នា។ខ្លះគឺដើម្បីប្រសិទ្ធីក្មេង ខ្លះជាការសម្តែងការតបស្នងសងគុណឪពុកម្តាយ ខ្លះដើម្បីលាបំណន់ ខ្លះចាត់ទុកជាពិធីបង្កក់ឆ្មប ខ្លះដើម្បីជាគ្រឿងមង្គលសិរីសួស្តីក្នុងជីវិតរបស់ក្មេងៗ។

៥.ការប្រព្រឹត្តទៅនៃពិធីកោរជុក

ជាទូទៅប្រជាជនខ្មែរនិយមធ្វើពិធីនេះនៅក្នុងខែមាឃ ផល្គុន នឹងពិសាខ។មានរយៈពេលចន្លោះពី២ថ្ងៃដល់១សប្តាហ៍ទៅតាមលទ្ធភាពជាក់ស្ដែង។ រីឯសណ្តាប់វិញមានដូចជា បាយសី(តំណាងសាមីអ្នកកោរជុក) បាយព្រលឹង ស្រូវកញ្ជើ គ្រឿងអង្កររាប(មានបង្កប់ន្វសម្ភារៈផ្សេងៗដូចជា ដូងនាឡិ ដូងតក់ ស្បូវភ្លាំង ត្រល់ដែលចងជាមួយចិញ្ចៀនជាដើម) ពពិល ប្រដាប់ហៅព្រលឹង ប្រដាប់កោរសក់ ព្រះខ័ន(ធ្វើពីស្លឹកត្នោត) គ្រឿងតុបតែងខ្លួន ជមផ្សេងៗ នឹងមានផ្លែឈើនានាទៅតាមលទ្ធភាពគ្រួសារ។

គេផ្តើមពិធីនេះនៅចុងរសៀលដោយរៀបចំពិធីក្រុងពាលី កិច្ចពិធីបួងសួងនៅមុខអាសនៈ អមដោយភ្លេងពិណពាទ្យខ្មែរ។នៅក្បាលព្រលប់គេនិមន្តព្រះសង្ឃ៥ឬ៧អង្គសូត្រមន្តនិងមានការសែនព្រេនរំឭកដល់ព្រលឹងដូនតា។

កិច្ចបន្ទាប់ សាមីកោរជុកត្រូវចូលពិធីមួយទៀតហៅថា ពិធីដេកអង្កររាប ដែលសាមីកោរជុកត្រូវដេកលើអង្ករ១តៅ តម្កល់ចាន៣ ពីលើសំពត់៣ហត្ថ តាមកាតចាត់ចែងរបស់អាចារ្យ តមកមានពិធីមួយទៀតជាពិហៅព្រលឹងសក់ ពិធីបង្វិលពពិលនិងបញ្ចុកទឹកដូងដែលមានរសជូរ ប្រៃ ភ្លាវ ដើម្បីទូន្មានដល់សាមីអ្នកកោរជុក។ក្រោយមកអាចារ្យក៏ឲ្យសាមីខ្លួនទន្ទេញធម៌សុគតោរហូតដល់ដេកលក់លើអង្កររាបនោះ។នៅពេលទៀបភ្លឺពេលដែលសាមីខ្លួនដឹងខ្លួនហើយរាវរកត្រល់ដែលចងភ្ជាប់នឹងចិញ្ចៀនត្បូងរួចហើយ ព្រះសង្ឃក៏ចាប់ផ្តើមសូត្រធម៌ជយន្តោចំនួន១០០ចប់។

ពិធីធ្វើធ្មេញជាកិច្ចសំខាន់មួយទៀតសម្រាប់រំងាប់ឧបទ្រព្យចង្រៃឲ្យចេញពីសាមីកោរជុកនៅមុនពិធីសំពះព្រះអាទិត្យ។នៅព្រឹកជាកិច្ចបង្ហើយបុណ្យគេចាប់ផ្តើមធ្វើពិធីកោរផ្តាច់ជុកដល់សាមីខ្លួនដោយមានព្រះសង្ឃមួយអង្គគង់លើអាសនៈបញ្ចាជាអ្នកកោរកោរភ្តាច់ជុក និងមានសង្ឃាជាច្រើនអង្គទៀតសូត្រជយន្តោនិងស្រោចទឹកឲ្យសាមីអ្នកកោរជុកជាបន្តបន្ទាប់។បន្ទាប់មកគេយកសាមីខ្លួទៅបង្វិលពពិលម្តងទៀត ចុងក្រោយគេរាប់បាត្រ និងវេរចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ប្រជាជនខ្លះពុំទាន់បញចប់ពិធីត្រឹមនេះទេ គេបន្តមានពិធីចងដៃដល់សាមីខ្លួន និងរៀបចំជបលៀងជូនញាតិមិត្តដែលអញ្ជើញចូលរួមពិធីនេះទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភពអត្ថបទ៖ អាជ្ញាធរជាតិអប្សរា / Khsabay