ទីបំផុតគាត់រកមិត្តគាត់ឃើញហើយ ដោយគាត់ស្ទើរតែមិនជឿសោះថាមិត្តភក្តិរបស់គាត់ ធ្លាក់ខ្លួនដល់ថ្នាក់នេះ (មានវីដេអូ)

400

ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយ ដែលកាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វីដេអូមួយត្រូវបានមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតដល់ជាង១មុឺងដងឯណោះ ស្ដីពីបុរសម្នាក់ ដែលបានអះអាងខ្លួន ជាអ្នកសុំទាន ប៉ុន្ដែចំណោះដឹងរបស់គាត់វិញ គឺពិតជាពិសេស និងល្អខ្លាំងតែម្ដង។

ក្នុងនោះដែរ វីដេអូដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកផេកឈ្មោះ KSR Printing ត្រូវបានបុរសជាអ្នកសុំទានរូបនោះ បានដើរមកសុំស្រាបៀរផឹក រួចក៏ជូនពរដល់រូបគាត់ ដោយមានខ្លឹមសារថា៖”សូមជូនពរដល់ប្អូនទាំងពីរនាក់ មានការលក្ខណៈឯករាជ្យគំនិត សណ្ដាប់ធ្នាប់ចិត្ដ និងវិន័យអារម្មណ៏”។

ជាមួយគ្នានេះដែរ បុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺ រូបលោកក៏ធ្លាប់ជា អ្នកBusiness មួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរ ប៉ុន្ដែក្រោយមក គាត់ក៏មានជំងឺ Depression កំរិតធ្ងន់ធ្ងរ តែគាត់មិនបានជ្រើសរើសយកវិធី សម្លា ប់ ខ្លួនយកមកប្រើប្រាស់នោះទេ ទើបដូច្នេះហើយ គាត់បានសម្រេចចិត្ដដើរសុំទានគេ យ៉ាងដូច្នេះតែម្ដង។

ទន្ទឹមនឹងនេះដែរ ក្រោយឃើញជីវប្រវត្ដិដ៏កំសត់របស់អ្នកសុំទានខាងលើរួចមក ស្រាប់តែកាលពីរសៀលថ្ងៃម្សិលមិញនេះ ទី១០ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Pa PA Oun Ban ដែលត្រូវបានមិត្ដភក្ដិបុរសសុំទានខាងលើ បានចុះមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកមិត្ដភក្ដិរបស់ខ្លួន ក៏ប៉ុន្ដែរកមិនឃើញនោះឡើយ។

ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុករូបនេះ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ចេញពីខេត្តមកដល់ភ្នំពេញហេីយ​ មកដល់ភ្នំពេញភ្លាម​ ដេីររកពួកម៉ាក់គ្រប់កន្លែងហេីយ​ សួរគេ​ ៗថាឃេីញនៅមុខវាំង​ ផង​កោះពេជ្រផង​ រកអត់ឃេីញសោះ​ អត់ដឹងនៅទីណាទេ​ បេីបងប្អូនណាបានឃេីញគាត់​ ឬស្គាល់គាត់​ ជួយខលមកខ្ញុំតាមរយះលេខ​ 012 540 432 /086 540 432​ សូមអរគុណ”។

បន្ទាប់ពីការប្រកាសស្វែងរករបស់ម្ចាស់គណនី ខាងលើរួចមក នារសៀលថ្ងៃនេះដែរ ទី១១ ខែធ្នូ គាត់បានស្វែងរកឃើញអ្នកសុំទានខាងលើឃើញហើយ ហើយក៏បាននិយាយរៀបរាប់ប្រាប់ពីមូលហេតុ ដែលគាត់ស្វែងរកនោះដែរ ព្រោះតែគាត់បានបែកគ្នាអស់រយៈពេល ជាង១៥ឆ្នាំមកហើយ តាំងពីម្ដាយរបស់អ្នកសុំទានខាងលើ បានទទួលមរណ ភាព។ បន្ថែមពីលើនេះ គាត់បានសរសេរប្រាប់ឱ្យដឹងថា៖”ទីបំផុតខ្ញុំ​បានមកជួបគាត់ហេីយ​ អរគុណបងប្អូន​ ទាំងអស់គ្នាខ្លាំងណាស់​ ទោះជាមានរឿងអ្វីកេីតឡេីងក៏ដោយក៏ពួកយេីងនៅតែជាមិត្ត័ក្រដ៏ល្អដដែល​ ខាងក្រោមមានវីឌីអូ”។

 

 

 

 

សូមទស្សនាវីដេអូខាងក្រោម