ក្រោយតារាហ្វេសប៊ុក Peypey dy បាននិយាយនៅក្នុងការ វីដេអូឡាយ ថា “ពួកជនជាតិដេីមភាគតិច ហ្នឹងមានដូចជាពួកព្នង គ្រឹង… និយាយអោយចំទៅពួកមនុស្សព្រៃ” ជាហេតុធ្វើឲ្យបងប្អូនជនជាតិដើមភាគតិចខឹងសម្បារជាខ្លាំង និងទាមទារឲ្យធ្វើការសុំទោសជាសាធារណៈ និងធ្វេីពិធីសែនព្រេនសុំខមាទោស ចំពោះការប្រេីពាក្យសម្តីមិនល្អទាំងនេះមកលេីជនជាតិដេីមភាគតិច។
ក្នុងនោះផងដែលបន្ទាប់ពីរងការរិះគន់ចំពោះការប្រើប្រាស់ពាក្យសម្តី Peypey dy ក៏បានបង្ហោះសារសំុទោសជាសាធារណៈថា៖ “ថ្ងៃនេះមានការរិះគន់ និងមិនពេញចិត្តចំពោះពាក្យសំដីដែលខ្ញុំធ្លាប់បាននិយាយក្នុងការLIVEកាលពីប៉ុន្មានខែមុន ប៉ុន្តែក្រោយថ្ងៃនោះបានប៉ុន្មានថ្ងៃ ខ្ញុំក៏បានធ្វើការសូមទោសនៅក្នុងការLIVEរួចហើយ ព្រោះតែខ្ញុំដឹងខ្លួនថាខុស។ ហើយខ្ញុំពិតជាសោកស្តាយមែន ដែលកាលនោះខ្ញុំនិយាយដោយមិនបានគិតអោយល្អិតល្អន់ហើយថ្ងៃនេះក៏មានការshareនិងកាត់យកពាក្យសំដីនោះមកផុសឡើងវិញខ្ញុំពិតជាសូមទោសមែនសូមបងប្អូនជនជាតិភាគតិច លើកលែងអោយខ្ញុំផង”៕
ប្រភព khmernote