សូមប្រុងប្រយត្ន័! ដោយសារតែការធ្វេសប្រហេសរបស់ ឪពុកម្តាយធ្វើឲ្យក្មេងប្រុសម្នាក់ ត្រូវដាច់ម្រាមដៃមួយរំពេចព្រោះតែ…

112

យោងទៅតាមគណនីហ្វេសប៊ុកមួយដែរមានឈ្មោះថា ​Sochhy Youn បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

នេះជាបទពិសោធន៍ ថ្មីស្រឡាងមួយដែលមិនធ្លាប់ជួបពីមុនមក សូមជួយស៊ែរ ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ក្មេងតូចៗកុំឱ្យមានរឿងខកចិត្តដូចរូបនាងខ្ញុំ ។ គឺកូនប្រុសតូចរបស់ខ្ញុំគាត់បានដើរ ទៅលូកម្រាមដៃចូលក្នុងស្លាបកង្ហាលម៉ូទ័របូមទឹកទឹកធ្វើអោយម្រាមដៃត្រូវគាត់ចោល។ ម៉ូទ័របូមទឹកនេះខ្ញុំមិនបានប្រើវារាល់ថ្ងៃទេ គឺមួយអាទិត្យខ្ញុំបើកប្រើតែពីរទៅបីដង ប៉ុណ្ណោះ។