ស៊ែរបន្តផង ​សូមប្រយត្ន័! ជនសង្ស័យជាច្រើននាក់ ត្រូវសមត្ថកិច្ចកំណត់មុខសញ្ញា ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

114

យ៉ាងណាវិញយោងទៅតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ៖ ខេត្តកំពតនឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី ០៨ ជុំទី ០២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ ២០១៩ នាពេលខាងមុខនេះ ដូច្នេះ ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងពិធីបុណ្យ ក៏ដូចជាពេលប្រទះឃើញមុខសញ្ញាដូចមានក្នុងរូបភាពខាងក្រោម សូមរាយការណ៍ជាបន្ទាន់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ឬក៏អធិការដ្ឋាននគរបាលក្រុងកំពត តាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០១០/០៩៧ ៧៧៨ ០១០៤ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមដាននិងទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ សូមអរគុណ !!!