សារពីកសិករ!!! កន្ទក់ជ្រូក ១គីឡូ ៨០០រៀល ឯស្រូវល្អ១គីឡូ ៦៥០រៀលថោកជាងកន្ទក់

243

យោងទៅតាមគណនីហ្វេសប៊ុកមួយបានលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

កន្ទក់ជ្រូក ១គីឡូ៨០០រៀល​ ឯ ស្រូវល្អ១គីឡូ ៦៥០រៀលថោកជាងកន្ទក់ (សារពីកសិករ)។
បើខ្ញុំជាមន្ត្រីក្រសួងកសិកម្ម ដែលចូលចិត្តសុីតែរបស់ថ្លៃៗ ខ្ញុំនឹងសុីកន្ទក់ជ្រូកជាជាងសុីបាយកើតពីស្រូវថោកៗ។

?? ពេលគ្មានភ្លៀងស្រូវស្កក ប្រជាជនស្រែកសុំទឹកធ្វើស្រែ កាកបាតក្រហមចុះចែកទឹកអោយផឹក។
?? ពេលទឹកខ្លាំងលេចស្រូវ ប្រជាជនស្រែកអោយជួយបូមទឹកចេញយកដីធ្វើស្រែ រដ្ឋជំលៀសប្រជាជនចេញពីដីស្រែ ទុកឱកាសអោយកាកបាតក្រហមចុះចែកអង្ករ។
?? ដល់ពេលស្រូវទទួលបានផលល្អប្រសើរ នៅតែប្រជាជនស្រែកសុំទីផ្សារ ចង់បានតម្លៃត្រឹមសមរម្យ។

សង្កេតមើលប្រជាពលរដ្ឋកសិករ ទោះបីកសិផលបានទទួលនូវលទ្ធផលបែបណា ក៏ត្រូវសុំជំនួយពីរដ្ឋាភិបាលរហូត តើរដ្ឋាភិបាលកំពុងតែធ្វើអ្វីរាល់ថ្ងៃនឹង???