ថ្មីទៀតហើយ! សូមប្រុងប្រយត្ន័ ឥឡូវនេះសូម្បីតែអ្នកសារព័ត៌មាន ក៏សមត្ថកិច្ចចាប់ដាក់ទ្បានយកទៅពិនិត្យទឹកនោមដែរ..!

1308

យោងទៅតាមគណនីហ្វេសប៊ុកមួយបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

រឿងដដែលៗ ក្រុមស្លៀកពាក់ស៊ីវិលចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាច យ៉ាងខ្លាំង សំនូមពរអោយមន្រ្តីថ្នាក់លើជួយដោះស្រាយនោះ​ ពេលនេះក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល​នោះ​ ឃាត់ខ្លួន​ទាំងអ្នកយកព័ត៌មានម្នាក់​ នាំយកទៅពិនិត្យទឹកនោម​ មិនឃេីញមានអ្វី​ រួចធ្វេីកំណត់ហេតុសួរចម្លេីយ​ ផ្ដិតមេដៃ​ដោះលែងមកវិញ!

នៅមុនពេលកើតហេតុ​ ខណៈពេលឃេីញ​ក្រុមសមត្ថកិច្ចទាំងនោះកំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកេីតហេតុខាងក្រោម ហេីយអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់បានឃេីញ​ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បាន​ធ្វេីអ្វីផង គ្នាសួរថាជាករណីអ្វី​ និងហុចកាតអោយមេីលហេីយ មិនឆ្លេីយប្រាប់រួចឃាត់ខ្លួនបញ្ជូនឡើងឡានយកទៅអគ្គស្នងការនគរបាលជាតិ ដោយប្រាប់ថា យកពួកគេទាំងពីរទៅពិនិត្យទឹកនោមសិន ពេលទៅដល់ ត្រូវសមត្ថកិច្ចស៊ីវិលទាំងនោះ​ បានបញ្ជូនចូលបន្ទប់​មួយ​ និងមានអក្សរ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ រួចធ្វេីការពិនិត្យទឹកនោម​ អ្នកសារព័ត៌មានរូបនោះ​ តែមិនមានអ្វី​ឡេីយ​ មួយសន្ទុះក្រោយមក​ ក៏មកពិនិត្យម្ដងទៀត​ នៅតែមិនមាន​សារធាតុញៀន​ ទេីបធ្វេីកំណត់ហេតុ​សួរចម្លេីយ​ និងអោយផ្ដិតមេដៃ​ ប្រគល់ម៉ូតូអោយ​ និងដោះលែងចេញមកវិញ​ កេីតឡេីងនៅវេលាម៉ោង០៩ជាង​ ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន​ តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាមរយៈ សារព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ