សូមប្រយត្ន័!​ នារីម្នាក់ផ្តាំដល់បងប្អូនណាជិះម៉ូតូតាមផ្លូវព្រះមុនីវង្ស នៅម្តុំធនាគារ កាណាឌីយា សូមកុំឈប់ក្បែរប៉ូលីសចរាចរណ៏អោយសោះ​ព្រោះ…

297

យោងទៅតាមគណនីហ្វេសប៊ុកមួយឈ្មោះថា​ Ann Ny បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

?បងប្អូនណាជិះម៉ូតូតាមផ្លូវព្រះមុនីវង្ស នៅម្តុំធនាគារ កាណាឌីយា។សូមកុំឈប់ក្បែរប៉ូលីសចរាចរណ៏អោយសោះ (បេីអាចជៀសបាន ជៀសទៅ) ព្រោះប៉ូលីសធ្វេីសុីសាហាវណាស់ ខ្ញុំជិះម៉ូតូធម្មតាផ្លូវត្រង់តម្រង់ទៅពេទ្យដោយភ្លេីងចរាចរណ៏ពណ៌បៃតង ចៃដន្យអី ហួសស្តុបតិចផ្លូវស្ទះ ក៏ឈប់ក្បែរប៉ូលីសហេីយ ខ្ញុំត្រូវបានបូលីសហៅអោយឡេីងឃឿន ដោយបានប្រាប់ថាខុស តែពេលខ្ញុំសួរគាត់ ខ្ញុំខុសអី?
?ខ្ញុំមាន មួក មានកញ្ចក់ មានទាំងអស់ គាត់អោយខ្ញុំឡេីងទៅសួរមេគាត់ទៅ បន្ទាប់មក ដឹងចម្លេីយមេឆ្លេីយថាមិចអត់ គាត់ថាខ្ញុំជិះមោទាំងភ្លេីងក្រហម ខ្ញុំភ្ញាក់ព្រឺត ចុមញុំជិះមកភ្លេីងបៃតងតាស ហេីយប៉ូលីសហៅតែ 2 ម៉ូតូដែរឈប់ក្បែរគាត់ទេ ហេីយគាត់បន្តទៀតថា ចង់ដឹងឆែកកាមេរ៉ានៅប៉ុសទៅដឹងហៃ។
?ខ្ញុំក៏បាននិយាយរកហេតុផល ដោយកំហឹងដែរ តែពួកគាត់ផ្តល់ចម្លេីយថា ទៅប៉ុសដឹងហេីយ ធ្វេីព្រងេីយ ពួកគាត់ព្យាយាមមិនស្តាប់ខ្ញុំបកស្រាយ ហេីយញុំសួរ បេីញុំជិះហួសស្តុប ចុះអាឡាននៅជិតខ្ញុំ ហៃមិចមិនចាប់ដែរ ?
បេីខ្ញុំខុស ខ្ញុំទទួល តែនេះមកចោតថាខ្ញុំខុសទាំងខ្ញុំ មិនបានប្រព្រឹត្តសោះអីចឹងមែន? ច្បាប់នៅណា? អាងអីនិយាយថាយកទៅប៉ុស ទាំងខ្ញុំខ្លួនឯងជិះមកតាមអ្នកដំនេីរផ្សេងៗហេីយភ្លេីងសញ្ញា ពណ៍នៅបៃតង នៅឡេីយ។ ឱពូអេីយពូប៉ូលីស ខ្ញុំមានសតិគ្រប់គ្រាន់ ភ្លេីងក្រហម មិនក្រហមខ្ញុំនៅដឹង ហេីយខ្ញុំមិនដែលហ៊ានជិះម៉ូតូល្មេីសទាំងភ្លេីងក្រហមទេ ពួកគាត់ចោទស្តែងៗ ទាំងដែរខ្ញុំមិនបាន ខុសសោះ ហួសចិត្តខ្លាំងម៉ង មិនស្តាយលុយទេតែស្តាយថាខំគោរពច្បាប់តែបែរជាច្បាប់មានផ្លូវកាត់ចឹង ?
បទពិសោធន៏ ចាំម៉ង?កាលមុនអាណិតពួកគាត់ ខំសម្រូួលចរាចរណ៍ទាំងក្តៅ គោរពណាស់តែគាត់ធ្វេីចឹង ធ្វេីអោយគេស្អប់ប៉ូលីសដែរគេធ្វេីល្អ ដទៃទៀត។។។

ចែកអោយអ្នកគ្រប់គ្នាបានដឹង??