វីដេអូខ្លីមួយបង្ហាញពីសកម្មភាពបុរសម្នាក់ បើករថយន្តស៊េរីទំនើប ចែកលុយឱ្យប៉ូលិសចរាចរណ៍ម្ដងម្នាក់ៗ សរុបចំនួន ១២ នាក់ដោយម្នាក់ៗខ្លះបាន ៥ ដុល្លារ ខ្លះទៀតបាន ១០ ដុល្លារ កំពុងល្បីពេញបណ្ដាញហ្វេសប៊ុក រហូតដល់សារព័ត៌មាន worldofbuzz របស់ប្រទេសម៉ាឡេស៊ីចុះផ្សាយ ។
ក្នុងនោះសារព័ត៌មានខាងបានដាក់ចំណងជើងធំៗថា «Man Hands Cash To Traffic Officer As They Block Road So He Can Pass Through Jam» ដែលមានន័យថា «បុរសម្នាក់ជូនលុយទៅមន្ត្រីសមត្ថកិច្ចចរាចរណ៍ ដើម្បីឱ្យបើកផ្លូវ ដូច្នេះគាត់អាចឆ្លងកាត់ពេលកំពុងស្ទះចរាចរណ៍» ។
នៅក្នុងវីដេអូជាក់ស្ដែងបុរសម្នាក់ បានជូនលុយសមត្ថកិច្ចម្ដងម្នាក់ៗ ហើយនិយាយថា «សុខសប្បាយៗ» ហើយក្នុងនោះដែរមន្ត្រីសមត្ថកិច្ចទាំងនោះពិតជាបានសម្រួលចរាចរណ៍បើកផ្លូវឱ្យបុរសរូបនោះមែន ។ ចង់ដឹងច្បាស់យ៉ាងណានោះសូមមើលវីដេអូ៖
ប្រភព popular