ថៃគ្រោងកម្ទេចយានយន្តចាស់ៗ ដោយផ្ដល់សំណងដល់ម្ចាស់ដែលស្ម័គ្រចិត្តប្រគល់យានយន្តរបស់ខ្លួនសំរាប់ទិញរថយន្តថ្មី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

86

នាយកដ្ឋានពន្ធដាថៃបានកំពុងសិក្សាអំពីការលើកទឹកចិត្ត និងវិធានការណ៍នានា ដើម្បីបញ្ចុះបញ្ចូលដល់ម្ចាស់យានយន្តចាស់ៗ ឲ្យយល់ព្រមយកមកកំទេចចោលដើម្បីដោះស្រាយការបំពុលបរិស្ថាន ដោយឧស្សាហកម្មផលិតរថយន្តក្រោមសហព័ន្ធឧស្សាហកម្មថៃនឹងជួបជាមួយមន្រ្តីនាយកដ្ឋាននៅសប្ដាហ៍ក្រោយដើម្បីពិគ្រោះ និងស្នើផែនទីបង្ហាញផ្លូវនៃការរុះរើរថយន្ត។

យោងតាមប្រភពពីនាយកដា្ឋនបានឲ្យដឹងថា ដំណើរការនេះនឹងត្រូវបានអនុវត្តទៅលើយានយន្តចាស់ៗ ដែលត្រូវបានប្រើប្រាស់រយៈពេលចន្លោះពី ១០ ទៅ ១៥ឆ្នាំ ហើយការកម្ទេចចោលនេះនឹងត្រូវធ្វើឡើងដោយមានការស្ម័គ្រចិត្តពីម្ចាស់យានយន្ត។ បន្ថែមពីនេះម្ចាស់យានយន្តទាំងអស់នឹងទទួលបានការលើកទឹកចិត្តជាសាច់ប្រាក់ដើម្បីទិញរថយន្តថ្មីដែលមានតម្លៃទាប។ ទន្ទឹមនឹងនេះប្រភពដដែលបានបន្តថានាយកដ្ឋានបានកំពុងសិក្សាផែនការពីរក្នុងពេលតែមួយ ដោយរដ្ឋាភិបាលនឹងបង្កើតមូលនិធិសម្រាប់ការបំផ្លាញរថយន្តមួយទឹកដែលផ្តល់ហិរញ្ញប្បទានដោយការប្រមូលពន្ធនៅពេលអ្នកបើកបរម៉ូតូទិញរថយន្តថ្មី ប៉ុន្តែថ្លៃសេវានឹងស្ថិតក្នុងតម្លៃសមរម្យដូចជា ១០,០០០ បាតក្នុងមួយគ្រឿង។

ជាមួយគ្នានេះដែរអត្រាសងប្រាក់វិញនឹងដូចគ្នាដោយមិនគិតពីម៉ាកនោះទេ ព្រោះរថយន្តនឹងត្រូវបានគេចាត់ទុកថាជាសំណល់អេតចាយបន្ទាប់ពីវាយកម្ទេចចោលរួច។ យ៉ាងណាមិញចំពោះផែនការនេះនាយដ្ឋានរំពឹងថាយានយន្តដែលត្រូវបានកំទេចចោលដោយស្ម័គ្រចិត្តនឹងមានមិនលើសពី ១០% នៃយាយន្តចាស់ដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសថៃនោះទេ ខណៈដែលរថយន្តចំនួន ៣៩.៣ លានគ្រឿងត្រូវបានចុះបញ្ជីជាផ្លូវការគិតត្រឹមខែវិច្ឆិកានេះ៕

 

 

 

 

 

ប្រភព khmernote