សូមជួយគាំទ្រស្នាដៃកូនខ្មែរទាំងអស់គ្នា!​ កង់អគ្គិសនីផលិតដោយកូនខ្មែរ ដើម្បីកាត់បន្ថយផ្សែងពុល នៅក្នុងទីក្រុង ពិសេសគឺសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជិះកង់តែម្តង…

449

មនុស្សយើងម្នាក់ៗមានចំណងចំណូលចិត្តផ្សេងៗពីគ្នា​ មានអ្នកខ្លះគាត់ចូលចិត្តជិះកង់ មានអ្នកខ្លះចូលចិត្តជិះម៉ូតូ ហើយក៏មានអ្នកខ្លះទៀតគាត់ចូលចិត្តជិះរថយន្ត ទៅតាមចំណងចំណូលចិត្តនីមួយៗ ។ ដោយសារតែការចូលចិត្ត និងស្រលាញ់បរិស្ថាន បុរសវ័យជាង៣០ម្នាក់ ដែលមានឈ្មោះថា ស្រី វាសនា ក៏បានធ្វើរឿងមួយដ៏អស្ចារ្យ ដោយគាត់បានបង្កើតយានជំនិះដ៏ទំនើបមួយសម្រាប់ការធ្វើដំណើរ នោះគឺកង់ដោយប្រើថាមពលអគ្គិសនីបូនរួមនិងកម្លាំងធាក់ ដែលលោកឲ្យឈ្មោះថា “Grood e-Bike”។

ស្ថាបនិក​កង់​អេឡិច​ត្រូនិច ឬ​កង់​អគ្គិសនី​​ថ្មី​នេះ លោក វាសនា បង្កើត Grood e-Bike នេះឡើង ក្នុងគោលបំណង ចង់ឲ្យអ្នកជិះមានសុខភាព ដែលមិនបង្កឲ្យផ្សែងខ្មៅអាប់អួរ ដូរជាការជិះរថយន្ត ឬម៉ូតូនោះទេ ព្រោះបើយើងពិនិត្យមើលឃើញរាល់ថ្ងៃនេះ ម៉ូតូរថយន្ត គឺមានច្រើន ខ្លាំងណាស់ ដែលជាហេតុធ្វើឲ្យបរិយាកាសមិនល្អ កើតមានជាលំដាប់ ដូចនេះទើបលោកសម្រេចចិត្តបង្កើតកង់នេះឡើង ក្នុងគោលបំណងចង់ឲ្យអ្នកដែលស្រលាញ់ធម្មជាតិ ក៏ដូចជាអ្នកស្រលាញ់កង់ពិតៗ គាត់បានជិះកង់មួយនេះ ដោយអារម្មណ៍ស្រស់ស្រាយ ដោយលោកមានបំពាក់ទៅដោយថាមពលអគ្គិសនីជាមួយ ពេលដែលអ្នកចង់ធាក់ក៏បាន ឬពេលណាដែលអ្នកគិតថាហត់នឿយអ្នកអាចប្រើប្រាស់ថាមពលបាន។

លោក​បន្ថែម​ទៀត​ថា ​លក្ខណៈ​ពិសេស​លើ​កង់​អគ្គិសនី Grood គឺ​ខុស​ពី​កង់ E-bike ដទៃ ពោល​គឺ ​វា​តម្រូវ​អ្នក​កាន់​ចង្កូត​ធាក់​ខ្លះ​ៗ​និង​មាន​ជំនួយ​ពី​ម៉ូទ័រ​អគ្គិសនី​នៅ​ដុំ​ខាង​ក្រោយ​ដំណាល​គ្នា ​ដោយ​ឡែក​ E-bike ផ្សេង​មាន​លក្ខណៈ​ជា Scooter ដែល​ជួយ​ដល់​បរិស្ថាន​ដូច​គ្នា​ប៉ុន្តែ​អ្នក​កាន់​ចង្កូត​អាច​ធាក់​បាន លុះ​ត្រា​តែ​អស់​ថាមពល(អស់​ភ្លើង) ។ ​វត្ថុធាតុ​ដើម​នៃកង់នេះ នាំ​ចូល​ពី​កូរ៉េ ជប៉ុន និង​ចិន​ ដោយ​រចនា​ដោយ​ផ្ដល់​ភាព​សាមញ្ញ បើ​មើល​មួយ​ភ្លែត​ដូច​កង់​ធម្មតា​អីចឹង។

កង់​ដ៏​ឆ្លាត​វៃនេះ អ្នក​អាច​ធាក់​ដល់​ល្បឿន​អតិបរមា ៣២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ LCD នៅ​ដៃ​ចង្កូត​ខាង​ឆ្វេង​(វាស់​ដឹង​ល្បឿន​ធាក់​របស់​អ្នក​) ​សាក​ពេញ​ម្ដង​​ជិះ​បាន ៤០ គីឡូម៉ែត្រ ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ចូលចិត្ត​ធាក់​ទៅ​ដំណើកម្សាន្តឆ្ងាយ​ៗ(trip)។ ​សម្រាប់​តម្លៃ​វិញ​គឺ ៥៣១ ដុល្លារ មានផ្តល់ជូនការធានារយៈពេល ១ ឆ្នាំ។ អ្នក​ក៏​អាច​កម្ម៉ង់​ទិញ​បាន​ឥឡូវ​នេះ​នៅ​លើ​គេហទំព័រ GetGrood ដែល​បច្ចុប្បន្ន​ផលិត​ជា​ពិសេស​តែ ១០០ គ្រឿង​ប៉ុណ្ណោះ​មាន​ ២ ពណ៌​គឺ បៃ​តង​ចាស់​និង​ខ្មៅ។

នៅថ្ងៃអនាគត ប្រសិនបើមានការគាំទ្រច្រើន ហើយមិនចង់ទិញតម្លៃដាច់ ចង់ជិះតែមួយភ្លែតៗ ក្រុមការងារ Grood នឹងបន្ថែមជម្រើសអាចជួលបានដោយភ្ជាប់ជាមួយកម្មវិធីទូរសព្ទ (App) ហើយក៏អាចបង់ប្រាក់តាមរយៈ E-Bank នានាក្នុងស្រុកគិតម៉ោង ឬជាថ្ងៃជាដើម៕

ប្រភព៖ sabay