ពិតជាខ្លាំងមែន!! បុរសម្នាក់នេះអាចលួចចូលវេបសាយរដ្ឋាភិបាលអាមេរិក ហើយអាចធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្តិ មានសញ្ជាតិអាមេរិកទៀត

184

សហរដ្ឋអាមេរិកបានកំពុងបង្ក្រាបពួកអ្នកបន្លំបោកប្រាស់តាមអ៊ិនធឺណេតនាពេលកន្លងមកនេះ ហើយមានជនជាតិនីហ្សេរីយ៉ាជាង ៨០នាក់មកហើយ ដែលត្រូវបានចាប់ខ្លួនពីបទឆបោក និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត គិតត្រឹមត្រីមាសទី៤ នៃឆ្នាំ២០១៩។ ជាក់ស្ដែងថ្មីៗនេះបុរសម្នាក់ឈ្មោះថា Abaeze Atuche ក៏ត្រូវបានមន្ត្រីប៉ូលីសអាមេរិកចាប់ខ្លួនបានផងដែរ ដោយសារគាត់បានចូលលួច (hack) ទៅក្នុងប្រព័ន្ធរបស់ភ្នាក់ងារដ្ឋាភិបាលអាមេរិក ដែលពីមុនមកមិនមាននរណាម្នាក់ធ្លាប់ធ្វើបែបនេះទេ។ លោក Atuche បានចូលក្នុងប្រព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីក្លែងបន្លំឯកសារឱ្យគ្រួសារ និងមិត្តភក្តិរបស់គាត់ចំនួន ១៥នាក់ផ្សេងទៀត ទទួលបានសញ្ជាតិអាមេរិកគ្រប់គ្នា។

មិនមានរបាយការណ៍ណាបញ្ជាក់ថា គាត់ចូលលួចតាមរបៀបណានោះទេ គ្រាន់តែដឹងថាគាត់ជាមនុស្សដែលឆ្លាត និងមានទេពកោសល្យខាងបច្ចេកវិទ្យានេះ។ ជាធម្មតាប្រព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាលអាមេរិកគឺរឹងមាំណាស់ ប៉ុន្តែយ៉ាងណា Abaeze Atuche បានធ្វើឱ្យយើងដឹងថាវាមិនខ្លាំងជាងមនុស្សនោះទេ។ យ៉ាងណាមិញពេលនេះគាត់ត្រូវប៉ូលីសចាប់ខ្លួនបាន ហើយគ្រួសារ និងមិត្តភក្តិសរុបទាំង ៣៣នាក់ របស់គាត់ក៏ត្រូវប្រឈមមុននឹងការបញ្ជូនទៅស្រុកដើមវិញដែរ។ គួរឱ្យដឹងដែរថា លោក Abaeze Atuche ទើបតែមានអាយុ ២៩ឆ្នាំ ហើយគាត់ចាប់ផ្តើមចេះលួច hack កាលពី ៥ឆ្នាំមុន នៅពេលគាត់មានអាយុតែ ២៤ឆ្នាំ។គាត់ក៏បានចូលមកអាមេរិកដោយប្រើលិខិតឆ្លងដែនក្លែងក្លាយផងដែរ កាលពីឆ្នាំ២០១៣។ រហូតដល់ឆ្នាំ២០១៦ គ្រួសារដ៏ធំ និងមិត្តភក្តិជនជាតិនីហ្សេរីយ៉ារបស់គាត់ សុទ្ធតែបានក្លាយជាពលរដ្ឋអាមេរិកអចិន្រ្តៃយ៍ទាំងអស់៕