មហាសេដ្ឋី Jack Ma ៖« អ្នករៀនជំនាញព័ត៌មានវិទ្យា (IT) នឹងត្រូវប៉ាន់ក្លាយជាអ្នកមាន ហើយជោគជ័យថែមទៀតក្នុងយុគ្គសម័យថ្មីនេះ និងពេលអនាគត»

121

លោក Jack Ma ​ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba បានមើលឃើញពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅយុគ្គសម័យថ្មីនេះ ដោយក្នុងរយៈពេល ៣០ ឆ្នាំខាងមុខបញ្ញាសិប្បនិម្មិតនឹងបង្កើនចំណេះដឹងរបស់មនុស្សដែលនាំឲ្យមានការបាត់បង់ការងារ។ នៅពេលដែលការវាយលុកនៃបញ្ញាសិប្បនិមិត្តមកដល់ ការងារនឹងត្រូវបានដកចេញ តែប្រសិនបើមនុស្សមួយចំនួនចេះចាប់យកការវាយលុកនេះនឹងក្លាយជាអ្នកមានហើយទទួលបានជោគជ័យថែមទៀត។

លោក Ma បុរសមានបំផុតនៅប្រទេសចិនរូបនេះបាននិយាយថាបេះដូងនៃយុគសម័យបច្ចេកវិទ្យាថ្មីដែលឈានចូលយ៉ាងលឿនគឺ ទិន្នន័យ ហើយយោងតាមការព្យាករណ៍របស់គាត់សម្រាប់ទីផ្សារការងារនាពេលអនាគតជំនាញដែលទាក់ទងនឹងទិន្នន័យ និងការវិភាគរបស់វានឹងក្លាយជាជំនាញដ៏មានតម្លៃបំផុត។ ដោយគាត់បានលើកឡើងថា៖ « ពិភពលោកនឹងក្លាយជាទិន្នន័យ ហើយយើងគិតថាទិន្នន័យនឹងមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សនាពេលអនាគត »៕

 

 

ប្រភព khmernote