អ្នកលេងបណ្ដាញសង្គមខ្មែរ ថ្កោលទោសនឹងរូបហូជីមិញ ដាក់តាំងស្មើព្រះមហាក្សត្រខ្មែរ

117

អ្នកតាមដាននយោបាយ និងបណ្ដាញសង្គមកម្ពុជាក្នុងស្រុក និងក្រៅស្រុកបានធ្វើការថ្កោលទោសជាខ្លាំងទៅលើការដាក់តាំងរបស់លោក ហូ ជីមិញដែលជានិមិត្តរូបរបស់វៀតណាម ដាក់តាំងស្មើជាមួយនឹងព្រះមហាក្សត្រខ្មែរ ក្នុងកិច្ចប្រជុំមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ មិនតែប៉ុណ្ណោះការដាក់តាំងនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបានចោទទៅកាន់អ្នកដែលចូលរួមប្រជុំទាំងនោះថា ជាកិច្ចប្រជុំរបស់យួនថែមទៀតផង ខណៈប្រជាពលរដ្ឋខ្មែរគ្រប់រូបស្អប់ជនជាតិយួនយ៉ាងខ្លាំងក្នុងអំឡុងប៉ុន្មានទសវត្សកន្លងទៅនេះ ។

មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកម្ពុជាបានធ្វើការថ្កោលទោសចំពោះកិច្ចប្រជុំមួយដែលមានរូបបិតាជនជាតិយួន ឬវៀតណាម ដាក់តាំងរូបនេះស្មើនឹងព្រះមហាក្សត្រខ្មែរ ។ ការប្រតិកម្មនេះបានកកើតឲ្យមានជម្លោះយ៉ាងខ្លាំងទៅលើការដាក់តាំងនេះ ខណៈប្រជាពលរដ្ឋខ្មែរជាច្រើន ពិសេសអ្នកលេងបណ្ដាញសង្គមមិនសប្បាយចិត្ត និងពេញចិត្តចំពោះវត្តមានជនជាតិវៀតណាមនៅក្នុងទឹកដីកម្ពុជានោះឡើយ ។ ការធ្វើបែបនេះពួកគេចាត់ទុកថាជាការប្រមាថព្រះមហាក្សត្រដោយបើកចំហរ និងលើកដំកើងជនជាតិបរទេសនៅក្នុងទឹកដីកម្ពុជា ។

មិនត្រឹមតែការដាក់តាំងនេះទេ មានទង់ជាតិខ្មែរជាមួយទង់ជាតិវៀតណាមនៅលើតុផងដែរ ។ គួរបញ្ជាក់ផងដែរថារូបនេះបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ និងមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់បានធ្វើការចែករំលែកបន្ដៗគ្នា ៕