ដោយឃើញការខ្វះខាត់ម្ហូបអាហារ ឧកញ៉ាម៉ុង ឬទ្ធី បានដឹកជញ្ជូន​សាច់ជ្រូក​ចំនួន2.300kg សម្រាប់មន្ទី​អប់រំ​កែប្រែ​ព្រៃស​

219

យោងទៅតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

វេលាម៉ោង​១០ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦ខែធ្នូ​ឆ្នាំ​២០១៩ដេីម្បី​ជួយ​សម្រាលដល់​ការលំបាក​ផ្នែក​ម្ហូប​អាហារ​ នៅក្នុង​មន្ទី​អប់រំ​កែប្រែ​ព្រៃស​ខ្ញុំ​បានអោយ​ក្រុមការងារ​ ដឹកជញ្ជូន​សាច់ជ្រូក​ចំនួន2.300kg (​ពីរ​ពាន់​បីរយ​គីឡូក្រាម​)យកទៅ​ប្រគល់អោយដល់​អាហារ​ដ្ឋាន​ព្រៃស​តែម្តង​ បេីតាម​ការអោយដឹង​ពីអ្នក​ទទួល​ខុសត្រូវ​នៅទីនោះ​ ថាម្ហូប​ចំនួន​2.300kgហូបបានតែពីរពេលទេ​ ។