សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា! ចាប់ពីថ្ងៃនេះតទៅ នគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅដល់ផ្ទះតែម្ដងចំពោះអ្នកដែរមិនគោរពច្បាប់

210

លោកឧត្តមសេនីយ៍បានឲ្យដឹងផងដែរថា សមត្ថកិច្ចនឹងចុះទៅចាប់ដល់រថយន្តណាដែលមិនគោរពច្បាប់ចរាចរណ៍ដែលមានដូចជា រថយន្តដែលមិនគោរពភ្លើងស្តុបក្រហមដោយបើកឆ្លងកាត់ រថយន្តដែលចតកន្លែងហាមឃាត់ជាដើម ។ ព្រោះថា នៅតាមភ្លើងស្តុបមានកាមេរ៉ា សុវត្ថិភាពបំពាក់ដោយថតបានស្លាកលេខរថយន្ត រួចហើយយទៅស្គែន ដើម្បីឆែករកឈ្មោះម្ចាស់រថយន្ត រួចហើយសមត្ថកិច្ចចុះទៅពិន័យដល់ផ្ទះតែម្តង ។លោកនាយកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានលើកឡើងថាដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាព សមត្ថកិច្ចបានរៀបចំកាមេរ៉ាសុវត្ថិភាពដាក់តាមស្តុបទាំងអស់នៅក្នុងរាជធានីភ្នំពេញបណ្ដើរៗរួចហើយ ។

លោកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន បានបញ្ជាក់ថា «ឥឡូវនេះការបំពាក់ឧបករណ៍កាមេរ៉ានៅភ្នំពេញបានប្រើប្រាស់បានល្អណាស់ ព្រោះមានការសម្រួលបច្ចេកទេសរួចហើយ ។ នៅពេលខាងមុខនេះ មានការឈានដល់ពិន័យតាមរយៈកាមេរ៉ានេះចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវ ភ្លើងស្តុប ។ យើងថតយកលេខយានយន្តរថយន្តបានយើងនឹងស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ ហើយចេញប័ណ្ណពិន័យតែម្តង» ។ លោក ហ៊ឹម យ៉ាន អះអាង ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍វិញ ថា បច្ចុប្បន្ននេះមានប្រតិកម្មពីមហា ជនរឿងគ្រោះថ្នាក់ចរាចរណ៍តាមបណ្តាញសង្គម មានសន្ទុះខ្លាំង ទោះបីជាសមត្ថកិច្ចមិនដឹងពីមូលហេតុក៏បណ្តាញសង្គមរកឃើញ ។ ក្នុងនោះមានផេកៗថ្មីដែលទើបបានបង្កើតដោយបានបង្ហោះយ៉ាងព្រោងព្រាតរហូតធ្វើឲ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ជនល្មើសបានផងដែរ ។

លោកបន្តថា នៅក្នុងឆ្នាំ២០១៨ និង២០១៩នេះ កំណើនការនាំចូលយានយន្តមានការកើនឡើងប្រមាណជាង៣០% និងតម្រូវការដឹកជញ្ជូនកើនឡើងធ្វើឲ្យផ្លូវថ្នល់ចង្អៀត និងកកស្ទះចរាចរណ៍។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ ស្មារតីរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមានការខ្លាចនគរបាលជាងខ្លាចច្បាប់ ហើយសមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត និងគុណភាព ការងារមិនទាន់ឆ្លើយតបនឹងតម្រូវដោយសារខ្វះមធ្យោបាយ សម្ភារប្រើប្រាស់ និងការគ្រប់គ្រងមធ្យោបាយនៅមានចន្លោះប្រហោងដោយមិនអាចរកឃើញម្ចាស់យានយន្ត មួយតាមរយៈទិន្នន័យដែលចុះបញ្ជីតាមរយៈការផ្ទេរកម្មសិទ្ធិ ឬការផ្លាស់ប្តូរទីលំនៅ…។