ត្រៀមលុយទៅ!! ស្ថានទូតអាមេរិច ដាក់ឱ្យដេញថ្លៃឥវ៉ាន់ពិសេសៗរាប់រយមុខ គុណភាពខ្ពស់តម្លៃទាបជាងទីផ្សារ

209

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នឹង​​​​​​​​ធ្វើការលក់ដេញថ្លៃ​​​ឡៃឡុងនូវអីវ៉ាន់ប្រើប្រាស់រួចដូចជា រថយន្ត ម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈ​ជនទូទៅ​​​​​​​​។

ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ ១៧៨២ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។

– កាលបរិចេ្ឆទ និងពេលវេលា៖

– ថ្ងៃព្រហស្បតិ៍ ទី១៩ ខែ ធ្នូ ឆ្នាំ២០១៩

– ម៉ោង ៨:០០ ព្រឹក – ០៩:០០ ព្រឹក៖ អាចចូលពិនិត្យមើលនូវរថយន្ត និងអីវ៉ាន់សម្រាប់ដេញថ្លៃបាន។

– ម៉ោង ០៩:០០ ព្រឹក – ១២:០០ រសៀល៖ ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសម្រាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។

– ១២:០០ រសៀល៖ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសម្រាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។

លក្ខខណ្ឌនៃការលក់៖

– អីវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតម្លៃខ្ពស់បំផុត។

– អីវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និងគ្មានការធានាឡើយ។

– ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតម្លៃនៃអីវ៉ាន់ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬការទទួលសំណូកណាមួយ។

– ការបង់ប្រាក់៖ អ្នកដេញថ្លៃបាន ត្រូវបង់បា្រក់គ្រប់ចំនួនជាសាច់បា្រក់សុទ្ធភ្លាមៗ ឬបង់ប្រាក់កក់ ១០% ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល២៤ម៉ោង​ ដែលត្រូវបានទាក់ទង។ ប្រាក់កក់នេះនឹងត្រូវបានទុកជាអាសារបង់ បើសិនជាប្រាក់នៅសល់ដទៃទៀតមិនត្រូវបានបង់ក្នុងអំឡុងពេល៩៦ម៉ោង ទៅបេឡារបស់ស្ថានទូត។ គេអាចយកអីវ៉ាន់ចេញបានបន្ទាប់ពីបង្ហាញសំណៅនៃភស្តុតាងថា បានបង់ពន្ធហើយ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូតនៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅមន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។

– រាល់ការរៀបចំ និងចំណាយនៅក្នុងការយកចេញនូវឥវ៉ាន់ដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកទិញ។

– នៅក្នុងករណីដែលអ្នកទិញខកខានមិនបានយអីវ៉ាន់ដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមការសម្រេចរបស់ខ្លួន ស្ថានទូតអាមេរិកនៅភ្នំពេញ អាចទារថ្លៃថែររក្សាទុកឥវ៉ាន់ ដែលអាចកើនឡើងរហូតដល់តម្លៃនៃការដេញថ្លៃ ដែលបន្ទាប់ពីហ្នឹង អ្នកដេញថ្លៃបានបាត់បង់សិទ្ធិក្នុងការយកឥវ៉ាន់ដែលទិញបាននោះ ហើយនឹងប្រាក់ទាំងអស់ដែលបានបង់។

– ដើម្បីយកអីវ៉ាន់ចេញពីទីតាំងលក់បាន គេត្រូវបង្ហាញបង្កាន់ដៃមានចុះហត្ថលេខា ដែលចេញដោយបេឡារបស់ស្ថានទូតអាមេរិក ដែលមានបង្ហាញការបានបង់ថ្លៃពេញ សំណៅនៃការបង់ពន្ធអីវ៉ាន់ និងសំណៅនៃឯកសារលើកលែងពន្ធអីវ៉ាន់ (ចំពោះស្ថាប័នដែលសុំការលើកលែងពន្ធ)។

– បុគ្គលិករបស់ស្ថានទូតអាមេរិក ដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះត្រូវបានហាមមិនឱ្យធ្វើការដេញថ្លៃទេ៕

 

 

 

 

 

 

ប្រភព៖ khmerload