មិនគួរឲ្យជឿ! ស្រែអំបិលខ្មែរធ្លាប់តែល្បីឈ្មោះ ឥឡូវគេបោះបង់ចោល ក្លាយជាកន្លែងឃ្វាលក្របី…

259

(កំពត)៖បើ​តាម​លោក សេង សន ជា​អ្នក​ចាំ​ឃ្លាំង​អំបិល​​នៅ​ឃុំ​អ​ង្គោ​ល,ស្រុក​ដំណាក់​ចង្អើរ,ខេត្ត​កែបបាន​ឲ្យ​ដឹង​ថាការ​ផ​លិត​អំបិល​ឆាំ្ន​នេះ​​គឺ​មិន​បាន​ផល​នោះ​ទេដោយសារ​ភ្លៀង​ធ្លាក់​តាំងពី​ខែប្រាំង​រហូត​ដ​ល់​វស្សា​តែ​ម្ដងហើយ​ដីស្រែ​អំបិល​វិញ​មួយ​ចំនួន​ធំត្រូវ​ម្ចាស់​​ជួល​ទៅ​ឲ្យ​វិនិយោគិន​កូរ៉េ​សម្រាប់​​ចិញ្ចឹម​ក្តាម និង​បង្គានិង​មួយ​ចំនួន​ទៀត​ស្មៅ​ដុះ​ពេញ​​ស្រែ​ក្លាយជា​កន្លែង​ឃ្វាលគោ​​ក្របី​ទៅ​ហើយ។លោក​បន្ដ​ថា៖« ដីស្រែ​ផលិត​អំបិល​រប​ស់​កម្ពុជាអាច​នឹង​ត្រូវ​បាត់បង់ហើយ​ត្រូវ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទាំងស្រុងបើ​សិនជា​យើង​មិន​​នាំ​គ្នា​ជួយ​ស្រោចស្រង់​ទេ​ខណៈ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ជនជាតិ​ចិន​មួយ​ក្រុម​ក៏​បាន​ចុះ​មក​ពិនិត្យ​ស្រែអំបិល​ដែល​នៅ​សេសសល់​ដែរ»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​តាម​លោក ប៊ុ​ន យោង ម្ចាស់​ស្រែអំបិលបាន​ឲ្យ​ដឹង​ថាឆ្នាំ​នេះភ្លៀង​ធ្លាក់​ច្រើន​ពេកធ្វើ​ឲ្យ​ការ​ផលិត​អំបិល​មិន​ទទួល​បាន​ទិន្នផល​ទេ។លោក​បន្ដ​ថា៖ ការ​ផលិត​អំបិល​បច្ចុប្បន្ន​នេះគឺ​ធ្វើ​ទៅ​តាម​ប្រ​ពៃណី​សុទ្ធសាធ។មាន​ន័យ​ថាត្រូវ​ពឹង​លើ​កម្ដៅថ្ងៃ​ទាំងស្រុងបើ​អាកា​សធាតុ​មិន​អំណោយផល​ហើយ​អំបិល​គឺ​មិនកើត​នោះ​ទេ​។លោក​ថា៖«ពិតជា​ពិបា​ក​ណាស់​របរ​ពឹងផ្អែក​លើ​កម្ដៅ​ថ្ងៃមួយ​នេះ»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធាន​រដ្ឋបាល​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប លោក អ៊ុំ ឈុ​ន បាន​ឲ្យ​ដឹង​ថាកាលពី​ឆ្នាំ​២០១៧សហគមន៍​ផលិត​អំបិល​បាន​ចំនួន​៣​ម៉ឺន​៣​ពាន់​តោនតែ​ឆ្នាំ​នេះ​ការ​ផលិត​អំបិលគឺ​សូន្យ​តែ​ម្ដងដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល។លោក​បន្ដ​ថា៖ឆ្នាំ​នេះ​​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​មាត់សមុទ្រធ្វើ​ឲ្យ​ការ​ផលិត​អំបិល​នៅ​​ខេត្ត​កែប​និង​កំពតមិន​ទទួល​បាន​ផ​ល​​ទេហើយ​បច្ចុប្បន្នដីស្រែ​អំបិល​ចំនួន​២០០​ហិ​កតាត្រូវ​​បាន​ម្ចាស់​ជួល​ឲ្យ​វិនិយោគិន​កូរ៉េសម្រាប់​ចិញ្ចឹម​ក្ដាមនិង​បង្គា​ទៅ​​ហើយនៅ​សល់​ប៉ុន្មាន​ត្រូវ​ម្ចាស់​បោះបង់​ចោល​ស្មៅ​ដុះ​ពេញស្រែ»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​បញ្ជាក់​ថា៖ឆ្នាំ​នេះកសិករ​ផ​លិត​អំបិល​ខាតបង់​យ៉ាង​ខ្លាំងដោយសារ​តែ​ភាគច្រើន​គឺ​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុនិង​ធនា​គារដើម្បី​មក​រៀបចំ​ស្រែអំបិលប៉ុន្តែ​ក្រោយ​ពេល​រៀបចំ​​និង​បញ្ចូល​ទឹក​រួចស្រាប់តែ​ភ្លៀង​ធ្លា​ក់​ជាប់​ៗ​គ្នា​ពី​ដើមឆ្នាំ​មកនិង​ត្រូវ​ខូចខាត​ទាំងស្រុងដូច្នេះ​ហើយ​​ទើប​ពួក​គេ​ជួល​ដីស្រែ​ឲ្យ​វិនិយោគិន​កូរ៉េ​សម្រាប់​ចិញ្ចឹម​ក្តាមនិង​បង្គា​វិញដើម្បី​យក​ប្រាក់​មក​ទូទាត់​បំណុល​។

អំបិល​កម្ពុជាត្រូវ​បាន​ទទួលស្គាល់​ជា​អំបិល​ដែល​មានគុណ​ភាពនិង​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ដូច​ជាទីផ្សារ​ប្រទេស​​អង់គ្លេសស្វ៊ី​សនិង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​​អឺរ៉ុបក៏​ប៉ុន្តែ​ការ​នាំ​ចេញ​នោះគឺ​តែ​ផលិ​តផល​ផ្កាអំបិល​ប៉ុណ្ណោះដែល​ជា​ផលិតផល​ក​ម្រនិង​មានគុណ​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោង​តាម​ប្រ​ធាន​ការិយាល័យ​រដ្ឋបាល​​អំបិល​កំពត​-​កែបលោក អ៊ុំ ឈុ​ន បាន​ប្រាប់​កន្លង​មក​ថាឆ្នាំ​នេះសមាគម​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​នាំ​ចូ​ល​អំបិល​ប្រមាណ​ពី​៤​ទៅ​៥​ម៉ឺន​តោន មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស។ប្រជាពលរដ្ឋ​កំពុង​តែ​បារម្ភ​ថាបើសិនជា​ស្រែអំបិល​ក្លាយជា​កន្លែង​ចិញ្ចឹម​ក្តាមនិង​បង្គាបែប​នេះតើ​ថ្ងៃ​អនាគតវាសនា​ស្រែអំបិល​របស់​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​