ឯកឧត្តម​ហ៊ុន​ ជា ៖ នៅចាំបានទេរឿងក្មេងលួចដូង? កុំអាងមានលុយនឹងអំណាច សូមមើលរឿងណឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ!

2017

កាលពីថ្ងៃម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vithourak Sarun គាត់បានបង្ហោះសារអមជាមួយនិងវិដេអូ ដោយលោកចាប់បានបុរសម្នាក់ ដែលលួចចូលបន្ទប់ទឹកស្រី អោនមើលបន្ទប់ទឹកស្រី មានបំណងចង់លួច និងមានបំណងចង់ធ្វើរឿងជាច្រើន នៅក្នងស្ថានីយ៍ PTT ស្ថិតនៅ ផ្លូវជាតិលេខ២ រង្វង់មូលគួរស្រូវ ។

នៅក្នុងវិដេអូនោះ ម្ចាស់ស្ថានីយ៍គួរស្រូវ នៅថ្ងៃទី១៦ ខែធ្នូ នេះ លោកបានឲ្យដឹងថា “ម្ចាស់ហ្គារ៉ាស់សាំង PTT នៅចំណុចរង្វង់មូលគួរស្រូវ ចាប់បានជនសង្ស័យម្នាក់ ដែលបានចូលក្នុងបន្ទប់ទឹកស្រី ហើយបានធ្វើសកម្មភាពផ្សេងៗនៅក្នុងបន្ទប់ទឹកស្រី។ បន្ទាប់ពីចាប់បានលោក បានធ្វើការថតបង្ហោះជូនបងប្អូនឲ្យបានឃើញមុខជនសង្ស័យម្នាក់ ព្រមទាំងបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែកនៅក្នុងវិដេអូនោះ ជនសង្ស័យត្រូវបុគ្គលិក ធ្វើការចាប់ខ្លួន ជនសង្ស័យនៅក្នុងហ្គារ៉ាស់សាំងដោយផ្ទាល់ ពេលកំពុងតែធ្វើសកម្មភាព។

យ៉ាងណាមិញយោងទៅតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម​ហ៊ុន​ ជា បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

នៅចាំបានទេរឿងក្មេងលួចដូង? កុំអាងមានលុយនឹងអំណាច សូមមើលរឿងណឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ!