ជួយស៊ែរបន្តផង! អាជីវករនៅជាន់ឡៅតឿ ក្នុងផ្សារអូឬស្សី​ ប្រញាប់ផ្ទេរឥវ៉ាន់លក់ដូរទៅនៅក្រៅផ្សារជាបណ្តោះអាសន្នដើម្បីសុវត្តិភាព

290

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នសំណង់អាគារផ្សារអូឬស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកសំណង់ឡៅតឿប៉ុណ្ណោះ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ដូច្នេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឲ្យក្រុមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឲ្យបងប្អូនអាជីវករបានត្រលប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព៕​ ប្រភព៖ Khmer Note