សូមប្រយត្ន័!!​ លឿនណាស់​ ចោរម្នាក់នេះធ្វើជាមកទិញទូរស័ព្ទគេ ហើយក៏យកទូរស័ព្ទរត់ឡើងលើម៉ូតូ បាត់ស្រមោលតែម្តង (មានវីដេអូ)

461

នៅក្នុងសង្គមខ្មែរក្នុងពេលបច្ចុប្បន្ននេះ ភាពអសន្តិសុខ ដូចជាករណីចោរឆក់ ចោរលួច ចោរប្លន់ គឺឃើញមានការកើតមានឡើងជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យប្រជាជន ខ្មែរ មានការភ័យខ្លាចជាខ្លាំង បើទោះជាមានការចូលរួមពីមន្រ្តី មូលដ្ឋាន និងសមត្ថកិច្ច នៅតាមតំបន់យ៉ាងណានោះ ក៏នៅតែកើតមានឡើង។

ជាក់ស្ដែង ដូចកាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីចោរឆក់ម្នាក់ បានឆក់ទូរស័ព្ទពីកន្លែង លក់ទូរស័ព្ទមួយកន្លែង ដែលបានបន្លំខ្លួនធ្វើជាអ្នកទិញទូរស័ព្ទ រួចក៏ហាក់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។ ទាក់ទងចំពោះរឿងនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក គីម រតនា ហាងបញ្ចូលកម្មវិធីទូរស័ព្ទ ដែលជាជនរងគ្រោះ បានសរសេរប្រាប់ឲ្យដឹងថា៖

“ចោរលួចទូរស័ព្ទកន្លែងខ្ញុំមិញ មានអ្នកស្គាល់ជួយប្រាប់ផង ហើយជួយស៊ែរផងបងប្អូន”។ យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះនូវវីដេអូឃ្លីប នៃកាមេរ៉ាសុវត្ថិភាពនេះមក មហាជនជាច្រើន បានសម្ដែងមតិរបស់ខ្លួនថា ចោរប្រុសស្អាតរូបនេះ ពិតជាហ៊ានខ្លាំងណាស់ គង់តែដេកគុកព្រៃសជាមិនខាន៕