ហួសចិត្ត!! គ្រាន់តែសម្តេចតេជោ ប្រកាសដំឡើងប្រាក់បៀរវត្ស៍ ៨ដុល្លា សម្រាប់កម្មករកម្មការិនីស្រាប់តែម្ចាស់ផ្ទះជួលតំឡើងថ្លៃដែរ! (មានវីដេអូ)

7861

ភ្នំពេញ៖ ជាយូរមកហើយពាក់ព័ន្ធករណីថ្លៃផ្ទះជួលសម្រាប់កម្មករកម្មការិនីនៅកម្ពុជា ដែលម្ចាស់ផ្ទះមួយចំនួនមិនយោគយល់ពីពួកគាត់ទាំងនោះ ហើយកម្មករ​រោងចក្រ​មួយ​ចំនួន លើក​ឡើង​ថា ការ​ដំឡើង​ថ្លៃ​ផ្ទះ ឬ​បន្ទប់​ជួល​ស្រេច​តែ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​ នៅ​​តែ​​កើត​​មាន​​ដដែល ទោះ​បី​ជា​រដ្ឋាភិបាល​បាន​អំពាវនាវ និង​បាន​បង្កើត​ច្បាប់​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ​ក្តី។ សង្គម​ស៊ីវិល​ជំរុញ​រាជរដ្ឋាភិបាលឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កិច្ច សន្យា​ផ្ទះ​ជួល និង​ខិតខំ​រក​វិធីសាស្ត្រ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក ដើម្បី​ប្រយោជន៍​ធំធេង​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។

ជាក់ស្តែងថ្មីៗនេះមានការចែករំលែកវីដេអូមួយដែលម្ចាស់ផ្ទះជួលមួយកន្លែងសុំដំឡើងថ្លៃផ្ទះជួលបន្ថែមពីលើ ៥ដុល្លាទៀតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ នេះខាងមុខ ដោយតម្លៃចាស់៤០ ឡើងទៅ៤៥ដុល្លាជាមួយមធ្យមដែលតម្លៃនេះមិនទាន់បូកសរុបនឹងថ្លៃទឹកភ្លើងនៅឡើយ។

ខណៈពេលដែលកំពុងជជែកគ្នាអ៊ុំស្រីជាម្ចាស់ផ្ទះបាននិយាយទៅកាន់ជួលផ្ទះថា”ខែក្រោយ(ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០) គឺអ៊ុំឡើងថ្លៃផ្ទះ៥ដុល្លា បើកូននៅមិនកើតអ៊ុំក៏ដឹងធ្វើមិចដែរ”។

ទោះជាមានការតវ៉ាយ៉ាងណាក៏ម្ចាស់ផ្ទះមិនព្រមដែរ ពីព្រោះនេះជាការសម្រេចចិត្តរបស់ទៅហើយ ចំណែកកម្មករកម្មការិនីបានត្រឹមតែហួសចិត្តពីព្រោះរាជរដ្ឋាភិបាលទើបនឹងប្រកាសបន្ថែមប្រាក់ចំពោះកម្មករកម្មការិនីក្នុងម្នាក់៨ដុល្លា បានន័យថាប្រាក់ខែគោល១៨២ដុល្លា ស្មើនឹង១៩០ដុល្លាក្នុងខែ ប៉ុន្តែហេតុផលតែមួយនេះត្រូវបានម្ចាស់ផ្ទះជួលនេះសុំតម្លើងថ្លៃដែរ។

គួររំលឹកផងដែរថា កម្មករ​ក្នុង​វិស័យ​កាត់ដេរ គាំទ្រ​ចំពោះ​មេ​ដឹក​នាំ​កម្ពុជា ដែល​អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ដំឡើង ថ្លៃ​ឈ្នួល​ស្រេច​តែ​ចិត្ត ប៉ុន្តែ​ពួក​គេ​អះអាង​ថា មាន​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​តូច នៅ​តែ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃផ្ទះ និង​បន្ទប់​ជួល​ដដែល ក្នុង​ពេល​កម្មករ​ឡើង​ប្រាក់​ខែ​បណ្តើៗ នោះ៕

 

 

សូមទស្សនាវីដេអូខាងក្រោម៖