ដំណឹងល្អសំរាប់កសិករកម្ពុជា!! ក្រុមហ៊ុនធំជាងគេនៅប្រទេសចិន គ្រោងបង្កើតរោងចក្រកែច្នៃផ្លែដូងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ

61

ភ្នំពេញ៖ ក្រុមហ៊ុន Coconut Paln Group ដែលជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន បានមកកម្ពុជាដើម្បីសិក្សាលើទីផ្សារដំណាំដូង ដើម្បីវិនិយោគ និងបង្កើតរោងចក្រកែច្នៃផ្លៃដូងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

នេះបើតាមការលើកឡើងដោយលោក ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ។

លោក ZHAO Bo បានបន្តថាលោកមកដល់កម្ពុជាលើកនេះ ដើម្បីស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងងាយស្រួលក្នុងការវិនិយោគ និងសិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែងដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

លោកបានអះអាងថា ប្រសិនបើសម្រេចវិនិយោគ នោះលោកត្រូវការដីចំនួន ១៤ពាន់ហិចតា ដើម្បីផ្គត់ផ្គង់ផលិតកម្ម។

បើផ្អែកតាមរយ:បច្ចេកទេស ទុនវិនិយោគ បទពិសោធន៍ និងទីផ្សារ លោកនឹងខិតខំអនុវត្តគម្រោងវិនិយោគនេះឲ្យទទួលបានជោគជ័យ ហើយភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាសមិទ្ធផលនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរផងដែរ៕