អាយុគ្រាន់តែជាតួលេខ! គូស្នេហ៍បរទេសវ័យចំណាស់បាន ដឹកដៃគ្នាសាងភាពផ្អែមល្ហែមជាមួយឈុតបុរាណខ្មែរលើទឹកដីអង្គរ

127

ថ្មីៗនេះ​​គូស្នេហ៍ជនបរទេសវ័យចំណាស់មួយគូ បានសាងភាពភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ​ព្រោះតែពួកគាត់ទោះជាមានវ័យចំណាស់ក៏ពិតមែនតែមានភាពផ្អែមល្ហែមខ្លាំងដោយដឹកដៃគ្នាមកថតឈុតបុរាណខ្មែរលើទឹកដីអង្គរវត្តយ៉ាងស្រស់ស្អាតប្លែកគួរឱ្យសរសើរ។គូស្នេហ៍បរទេសមួយគូនេះ ​បានមកលេងនៅក្នុងប្រទេសកម្ពុជាយើង ​ហើយដើម្បីជាអនុស្សាវរីយ៍បាននាំគ្នាតុបតែងឈុតបុរាណខ្មែរចងក្បិនយ៉ាងស្រស់ស្អាតថតរូបផ្អែមល្ហែមមិនចាញ់គូស្នេហ៍ក្មេងៗនោះឡើយ។

ដោយនៅក្នុងនោះមានទាំងកាយវិកាសំពះឱនលំទោនព្រះសង្ឃខ្មែរទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរ។គួរឱ្យដឹងផងដែរថា ​សព្វថ្ងៃការមកលេងអង្គរវត្តខេត្តសៀមរាប ​ភ្ញៀវទេសចរទាំងជាតិ ​និងអន្តរជាតិមានភាពងាយស្រួលមែនទែន នៅក្នុងការរកជួលសំលៀកបំពាក់បុរាណខ្មែរដើម្បីថតទុកជាអនុស្សាវរីយ៍ ហើយការគ្រងឈុតបុរាណនេះបរទេសប្រុសស្រីនិយមមករើសឈុតស្លៀកមិនចេះដាច់នោះឡើយ៕ប្រភពរូបភាព៖ ផ្ទះកាហ្វេរវប្បធម៌