ដំណឹងល្អ!! បងប្អូនដែលធ្វេីដំណេីរឆ្លងកាត់​ និងអ្នករស់នៅច្បារអំពៅ លែងធុញនិងការស្ទះផ្លូវទៀតហើយពេលនេះ!

419

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្ដៅកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។

យោងតាមសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានចាត់លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងអភិបាលខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក១៧នាក់ផ្សេងទៀត។

អភិបាលរាជធានីភ្នំពេញ បានកំណត់ដោយក្រុមការងារនេះ ចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន, ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត៕