តារាចម្រៀង ពេជ្រ សោភា បើយើងនៅតែព្រងើយ គ្រប់យ៉ាងនឹងបាត់បង់ ធ្លាប់តែឃើញការអ៊ុំទូកលើទឹក តែថៃច្នៃអោយទូកហោះលើអាកាស

241

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកជាថ្មីម្ដងទៀត មហាជនមានការចាប់អារម្មណ៏ និងបាននាំគ្នាចែករំលែកនូវរូបភាពយន្ដហោះ របស់ប្រទេសថៃមួយគ្រឿង ដោយនៅលើយន្ដហោះនោះ គឺមានការគូររូប ការប្រណាំងទូកងរ នៅលើយន្ដហោះអមមកជាមួយក្បាច់រចនា ដែលមានការលួចចម្លងពី ពិធីបុណ្យអ៊ុំទូករបស់យើង ១០០ភាគរយតែម្ដង។

ទាក់ទងចំពោះរឿងនេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Kham Phouri បានធ្វើការលើកឡើងថា៖”មិនយូរមិនឆាប់ ថៃនឹងក្លាយជាម្ចាស់នៃវប្បធម៌ស្ទេីរតែទាំងអស់របស់ខ្មែរដែលបាត់បង់ទៅ​ គេពូកែ​ គេឆ្លាត។ គួរអោយអាសូរណាស់​ សង្គ្រាមគ្នាឯងរាប់ទសវត្សបានបំផ្លាញខ្មែរស្ទេីរតែដល់ឫសគល់​……ខ្មែរអេីយល្មមភ្ញាក់ឡេីងហេីយ”។

ជាមួយគ្នានេះដែរ ស្រាប់តែមុននេះបន្ដិច កំពូលតារាចម្រៀងស្រី លំដាប់ជួរមុខក្នុងប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា បានស៊ែរការបង្ហោះនេះ និងបានលើកឡើងថា៖”បើយើងនៅតែព្រងើយ គ្រប់យ៉ាងនឹងបាត់បង់ អាសូរណាស់ ធ្លាប់តែឃើញការអ៊ុំទូកលើទឹក តែថៃច្នៃអោយទូកហោះលើអាកាស គេទៀតហើយមែនអត់? ចុះពេលណាយើងម្តង សុំទោសបើខ្ញុំនិយាយខុស”៕