លោក ហេង ឡុង បញ្ជាក់ថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ រង់ចាំតែដីការសម្រេចពីតុលាការប៉ុណ្ណោះ។ សូមបងប្អូនសាធារណជនស្ងប់ចិត្ត ម៉ោងនេះនាយចឺម ដែលជាជនរងគ្រោះ មិនបានគិតពីចំនួនទឹកប្រាក់ ដែលជនបង្កត្រូវសងឡើយ សូមបងប្អូនកុំបារម្ភពីចំនួនតិច ឬច្រើន។ បញ្ហាបន្ទាប់ដែលយើងត្រូវគិតគូរគឺមានពីរ៖ ទី១ គឺសម្រាប់ព្យាបាលខ្លួនកំពុងតែមានរបួស និងអារម្មណ៍ភយ័តក់ស្លុត មិនទាន់ប្រក្រតី។ ទី២ ត្រឡប់មកភ្នំពេញវិញ ដើម្បីរៀបចំឯកសារជាមួយមេធាវីរបស់សមាគម ដើម្បីតទល់ក្តីជាមួយនឹងជនបង្កនៅតុលាការដើម្បីធានាបានយុត្តិធម៌។
លោក ហេង ឡុង នៅតែមានជំនឿចិត្តទៅលើច្បាប់ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចមិនដែលការពារភាគីល្មើសឡើយ។ ក្នុងនាមជនរងគ្រោះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលមានការបារម្ភ និងអាណិតអាសូរចំពោះនាយចឺម សូមឲ្យវប្បធម៌ជួយជ្រោមជ្រែងគ្នានេះ នៅបន្តគង់វង្សដើម្បីជួយដល់ជនរងគ្រោះផ្សេងៗទៀត៕
ក្នុងនាមជនរ ងគ្រោះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលមានការបារម្ភ និងអាណិតអាសូរចំពោះនាយចឹម សូមឲ្យវប្បធម៌ជួយជ្រោមជ្រែងគ្នានេះ នៅបន្តគង់វង្សដើម្បីជួយដល់ជនរ ងគ្រោះផ្សេងៗទៀត៕