ជនរួមជាតិអើយធូរទ្រូងវិញទៅ! គ្មានគម្រោង វាយកម្ទេចស្ពានបុរាណអាយុកាលជាង ១០០ឆ្នាំឡើយ

59

បន្ទាប់ពីលេចធ្លាយថារដ្ឋបាលខេត្តបាត់ដំបងប៉ុនប៉ងវាយកម្ទេចស្ពានថ្មបុរាណសល់ពីជំនាន់បារាំងមកនោះ បានធ្វើឱ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង រហូតដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ចេញមុខជំទាស់មិនព្រមឱ្យរុះរើឡើយ ។

ដោយឡែកនៅថ្ងៃទី១៩ ធ្នូ ២០១៩ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាសម្តេចក្រឡា ហោម ស ខេង បានបញ្ជាក់ថាគ្មានគម្រោងរុះរើស្ពានបុរាណនេះឡើយ ។

លោកបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ សូមជំរាបជូនសាធារណជន ជាពិសេសប្រជាពលរដ្ជនៅក្នុងខេត្តបាត់ដំបងមេត្តាជ្រាបថា គ្មានគម្រោងវាយស្ពានថ្មចាស់ដែលទ្រុឌទ្រោមនោះទេយើងនឹងអភិរក្សជាបេតិកភ័ណ្ឌជាតិ ។ ដើម្បីសម្រួលចរាចរណ៍ដែលចាប់ផ្តើមកកស្ទះម្តងម្កាលនៅក្នុងក្រុងបាត់ដំបង អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឲ្យជំនាញសហការជាមួយរដ្ជបាលខេត្តរកប្រភពថវិកាដើម្បីសាងសង់ស្ពានមួយទៀតជិតគ្នា ៕

ប្រភព popular