ភ្ញាក់ផ្អើលខ្លាំង!! បន្ទាប់ពីក្រុមរុករក​ បានប្រទះឃើញទីសក្ការៈបូជា” សម័យបុរេប្រវត្តិនិង សម័យអង្គរ នៅក្នុងស្រុក ក្រគរ

262

កាលពីថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩​​នេះ ក្រុមការងាររបស់លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា បានប្រទះឃើញទីសក្ការៈបូជា នៅសម័យ«ចេនឡា មុនបុរេប្រវត្តិ និង សម័យអង្គរ» រូបទាំងបីនេះជា ” ព្រះសម្មាសម្ពុទ្ធផ្ទំ” និង “និព្វានមុទ្រ ឬ ព្រះសម្មាសម្ពុទ្ធបរិនិព្វាន” នេះបើតាមការផ្សាយរបស់មន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ។


ទីកន្លែងនេះ មិនមាននរណាម្នាក់បានទៅដល់ជាច្រើនឆ្នាំមកហើយ​ តំបន់​នេះ​គឺ​​នៅ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ លើភ្នំកងវ៉ា​ ស្ថិត​នៅ ​ភូមិ​ក្បាល​ដំរី​ ឃុំ​អន្សារ​ចំបក់​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ចំពោះ​តំបន់​ប្រវត្តិសាស្ត្រ​នេះ​ ក្រុម​ការងារ​រុករក និង មន្ត្រីជំនាញ​ នឹង​ចុះ​ទៅ​ធ្វើសិក្សា​បន្ថែម​នៅចុង​សប្តាហ៍​នេះ ។


ទោះជាយ៉ាងណា នេះគ្រាន់តែជាការសិក្សាដំបូងប៉ុណ្ណោះ ទាល់តែមន្ត្រីជំនាញ ចុះទៅធ្វើការសិក្សាផ្ទាល់ទើបដឹងពីសម័យកាល និង កាលបរិច្ឆេទពិតប្រាកដនៃវត្ថុបុរាណទាំងនោះ។