ហេតុតែចង់ក្លាយជាសិស្សពូកែក្នុងថ្នាក់!!​ ក្មេងស្រីក្រីក្រម្នាក់នេះ ដើរទៅរៀនចម្ងាយផ្លូវ ១២៥០ម៉ែត្រពីផ្ទះទៅសាលាជារៀងរាល់ថ្ងៃ

79

ម្សិលមិញនេះ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុកផេកមួយឈ្មោះ Youth Save Cambodian បានរៀបរាប់ពីក្មេងស្រីក្រីក្រម្នាក់ឈ្មោះ មុំ ឆយី រៀននៅថ្នាក់ទី៥ រស់នៅជាមួយជីដូនចាស់ បើទោះបីដើរទៅរៀន ចម្ងាយផ្លូវ 1 250ម៉ែត្រក៏ដោយ ក៏នៅតែប្រឹងប្រែងតស៊ូរៀនសូត្រ ព្រោះចង់ក្លាយជាសិស្សពូកែក្នុងថ្នាក់។ ហ្វេសប៊ុកដដែលក៏បានបន្តទៀតថា៖

“ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ដើរសុីឈ្នួលគេ គ្រប់គ្នា គេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ 1 250ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ) ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ (កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ 3ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២)។

បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមកខ្ញុំបាទ Tel: 093633500 /012880624 ។ សូមជួយចែករំលែកដល់ប្អូនស្រីផង”៕