សង្ឃឹមថាកូនខ្មែរនិងចុចស៊ែរ!! ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរតែមកពីរយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ

2107

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Vannak Sam បានបង្ហោះរូបភាពពីរសន្លឹក ពី ទ្រខ្មែរ និងចាប៉ីខ្មែរ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមើលទៅពិតជាធំខ្លាំងណាស់ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនពេញចិត្តជាខ្លាំង។

ម្ចាស់ហ្វេសប៊ុករូបនេះក៏បានភ្ជាប់សារខ្លីមួយថា៖ “ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ តែមកពីយើងម្នាក់ៗ ចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯង វប្បធម៌ខ្លួនឯងធ្វើទេ !! ស្អាតទេ !! ទ្រខ្មែរ ចាប៉ីខ្មែរ ស្នាដៃខ្មែរ !!!”

ភោជនីយដ្ឋាន នេះមានឈ្មោះថា Rendez-Vous Restaurant & Café ដែលមានទីតាំងស្ថិតនៅ ភូមិ១​ សង្កាត់​ ៣​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ (ទល់មុខមនី្ទរដែនដី)។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗនេះ ទាំងអស់គ្នា៕