ស៊ែរចែកគ្នាដឹងផង!! អត្ថបទនេះគឺសម្រាប់ជាចំណេះដឹងដល់កូនខ្មែរ អំពីសាវតាប្រទេសកម្ពុជា និងប្រទេសវៀតណាម

9556

យោងតាមហ្វេសប៊ុករបស់លោក ព្រាប កុល បានសរសេររៀបរាប់ថា៖ អត្ថបទនេះគឺសម្រាប់ជាចំណេះដឹងដល់កូនខ្មែរ អំពីសាវតាខ្មែរ និងប្រទេសវៀតណាម៖
១)រូបភាពផែនទីខាងឆ្វេង (ពណ៌ក្រហម) ជាអតីតផែនទីប្រទេសកម្ពុជា ដែលកាលនោះ គេហៅថា “អាណាចក្រខ្មែរ”។ ដូចបងប្អូនបានឃើញផែនទីពណ៌ក្រហម បញ្ជាក់ថា ដែនអាណាចក្រខ្មែរមានទំហំធំណាស់ គឺលាតសន្ធឹងនៅទូទាំងទ្វីបអាសុី (ជាប់ភូមា ម៉ាឡេសុី ឥណ្ឌូណេសុី គ្របលើថៃទាំងស្រុង និងជាប់ប្រទេសចិន និងវៀតណាមខាងជើង ដែលកាលនោះគេហៅថា “ដៃវៀត” (ពណ៌ស្វាយនៅក្នុងផែនទី)។
+កាលសម័យនោះ មានប្រទេស ចំប៉ា ឬចាម (ពណ៌ទឹកក្រូចនៅក្នុងផែនទី)។
+ពេលនោះ វៀតណាម ជាកូនដែនដីតូចមួយដែលជាប់ព្រំដែនចិន ខ្មែរ និង ចំប៉ា/ចាម។

២)រូបភាពផែនទីខាងស្តាំ (ពណ៌ត្រួយចេក) ជាផែនទីប្រទេសវៀតណាមបច្ចុប្បន្ន ដែលបានលេបយកដែនដីចំប៉ា ហើយទទួលបានលាភធំពីបារាំង ដែលបានប្រគល់កម្ពូជាក្រោមឱ្យទៅរដ្ឋបាលវៀតណាមគ្រប់គ្រង ដែលពេលនោះត្រូវគេឱ្យឈ្មោះថា “ដែនដីកូសង់សុីន”។ នៅពេលនោះ វៀតណាមបានរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីបង្រួមបង្រួមវៀតណាម (ខាងជើង កណ្តាល និងខាងត្បូង) ជាប្រទេសវៀតណាមតែមួយ ដែលជាគនិតរបស់ លោក ហូ ជីមិញ។ ពេលបោះឆ្នោតប្រជាមតិ វៀតណាមរៀបចំបញ្ជូនពលរដ្ឋរបស់ខ្លួន មកក្នុងទឹកដីកូសង់សុីន (កម្ពុជាក្រោម) ជាច្រើនលាននាក់ ដើម្បីបោះឆ្នោតឱ្យឈ្នះពលរដ្ឋខ្មែរក្រោម ដើម្បីបានច្របាច់បញ្ចូលទឹកដីទាំងបីចំណែក រួមទាំងកម្ពុជាក្រោម ជាវៀតណាមតែមួយ។
ដូចដែលយើងមើលឃើញក្នុងផែនទីនេះស្រាប់ នៅលើលោកនេះ មានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានផែនទីរាងទ្រវែង ចម្លែកខុសគេ ហើយជាប់មាត់សមុទ្រពីខាងជើងដល់ខាងត្បូង បត់មកខាងលិច។ សូម្បីតែកូនកោះតូចមួយ ដែលនៅជិតបង្កើយជាមួយនិងក្រុងកែបរបស់យើងក៏វៀតណាលេបយកដែរ។ កោះដ៏តូចច្រឡឹងនោះ ឈ្មោះថា “កោះត្រល់”។

៣)វៀតណាម ជាជាតិសាសន៍ ឈ្លាសវៃ និងពោពេញទៅដោយមហិចតាចង់បានទឹកដីរបស់គេ។ លោក ហូរ ជីមុិញ គឺជាវីរ:បុរស និងជាគ្រូធំរបស់វៀតណាម ដែលបានរៀបចំ គូសវាស និងបង្ហាត់បង្រៀនដល់ពលរដ្ឋរបស់ខ្លួន ឱ្យចេះវិធីពង្រីកទឹកដី និងសេដ្ឋកិច្ចទីផ្សារ ជាពិសេសគឺសាមគ្គីជាតិ ឬជាតិនិយម។
មហិច្ឆតា ហូ ជីមិញ គឺគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ពេលនេះ ប្រទេស ឡាវ ស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងការបញ្ជារដោយប្រយ៉ោលពីវៀតណាមរួចទៅហើយ។
៤)ខ្មែរគួរតែរៀន និងស្វែងយល់ពីជនជាតិវៀតណាមឱ្យបានច្រើន ហើយបង្កើនការប្រុងប្រយ័ត្ន។ ការគ្រប់គ្រងច្បាប់ឱ្យបានតឹងរុឹង ម៉ឺងម៉ាត់ (នីតិរដ្ឋ) ជាមួយជនបរទេស ជាពិសេសជាមួយជនអន្តោប្រវេសវៀតណាម គឺជារឿងសំខាន់បំផុត។ ប៉ុន្តែគួរឱ្យស្តាយ ដែលកន្លងមក គោលនយោបាយខ្មែរមានភាពធូររលុង បូកនឹងការធ្វើច្បាប់សញ្ជាតិថ្មី និងសន្ធិសញ្ញាបំពេញបន្ថែម ខណ:ដែលខ្មែរកំពុងមានទំនាស់នយោបាយ និងខ្វះឯកភាពជាតិ បានផ្តល់អំណោយផលយ៉ាងច្រើនដល់ជនជាតិវៀតណាម។ ការវិវត្តន៍ចុងក្រោយនេះ ធ្វើឱ្យកាន់តែមានភាពស្មុគស្មាញ និងកាន់តែមានហានិភ័យខ្ពស់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។
សូមជួយ Share និង Tag friends ឱ្យបានច្រើនផង??