ការសិក្សាថ្មីមួយចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា មនុស្សយ៉ាងតិច ១៥០លាននាក់ដែលកំពុងតែរស់នៅលើដែនដី នឹងត្រូវជន់លិចនៅដោយទឹកសមុទ្រនៅឆ្នាំ២០៥០ នៅពេលទឹកជោរ ខណះការប៉ាន់ស្មានកន្លងមកធ្លាប់ត្រូវគេជឿជាក់ថា ត្រឹមតែខ្ទង់ ៣៨លាននាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
យោងតាមទិន្នន័យនៃសិក្សាថ្មីដោយក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការ Climate Central ៧០ភាគរយនៃអ្នកដែលត្រូវប្រឈមមុខ ជាមួយហានិភ័យនៃការជន់លិចជារៀងរាល់ឆ្នាំ និងការជន់លិចជាអចិន្ត្រៃយតែម្តងនោះ គឺស្ថិតនៅប្រទេសចំនួន៨នៃតំបន់អាស៊ីដូចជា ចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និងជប៉ុន។
ទីក្រុងធំៗរបស់ចិនដែលស្ថិតលើសណ្ឋានដីវាលទំនៀប ហើយនៅជាប់តំបន់ឆ្នេរដូចជា សៀងហៃ (Shanghai) ធានជិន (Tianjin) និងហុងកុង (Hong Kong) គឺសុទ្ធតែងាយរងគ្រោះជាងគេ។
រដ្ឋធានីហាណូយរបស់វៀតណាមខាងត្បូង អាចបាត់ស្រមោលទាំងស្រុង។ ប្រជាជនជាង២០ លាននាក់នៅក្នុងប្រទេសវៀតណាម ដែលស្ទើរតែស្មើមួយភាគបួននៃចំនួនប្រជាជនសរុប សព្វថ្ងៃកំពុងរស់នៅលើដី ដែលនឹងលិចក្រោមសមុទ្រនាពេលអនាគត ភាគច្រើននៃទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ជាតិវៀតណាមនឹងរលាយបាត់ស្រមោល់។
ក្នុងប្រទេសថៃ ប្រជាជនជាង ១០ ភាគរយបច្ចុប្បន្នរស់នៅលើដី ដែលទំនងជានឹងត្រូវលិចលង់នៅឆ្នាំ ២០៥០ ប្រៀបធៀបទៅនឹងការព្យាករណ៍មុនគឺមានតែ១ភាគរយប៉ុណ្ណោះ។ រាជធានីនយោបាយនិងពាណិជ្ជកម្មបាងកកគឺងាយរងគ្រោះលិចលង់ខ្លាំងបំផុត។ ទីក្រុងផ្សេងទៀតដែលនឹងត្រូវលិចលង់ក្នុងឆ្នាំ២០៥០ដែរនោះរួមមាន រដ្ឋធានីដាការបស់បង់ក្លាដែស និងទីក្រុង កូលកាតា (Kolkata) របស់ឥណ្ឌា។ ប្រភពពីTVFB