ខូចណាស់! ច្រៀងសុខៗ នាយចឺម លាត់សំពត់ វីរៈ និច លើឆាក (មានវីដេអូ)

377

ភ្នំពេញ៖ កាលពីថ្មីៗនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបពី រឿងរ៉ាវមិនល្អដែលបានកើតឡើងលើ តារាចម្រៀងប្រុសដ៏ល្បីល្បាញ នាយចឺម​​​ ដោយត្រូវបុរសដៃដល់មួយរូប ជាកីឡាករបានវាយដំលើរូបគេ យ៉ាងដំណំ។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវមួយនេះដែរ មិនទាន់ទទួលការបកស្រាយបំភ្លឺពីនាយ ចឺម នៅឡើយទេ ធ្វើឲ្យហ្វេនៗចង់ដឹងការពិតខ្លាំងណាស់។ ប៉ុន្តែ ទោះជាទើបតែជួបសំណាងអាក្រក់បែបនេះហើយ តារារូបនេះ នៅតែមិនលុបចោលការងារសិល្បៈទេ ថែមទាំងបានបង្ហាញខ្លួន លើឆាកតន្រ្ដីទៀត។

ជាក់ស្ដែង គេប្រទះឃើញមានវីដេអូមួយ ដែល នាយ ចឺម បានឡើងច្រៀង ជាមួយនឹង កញ្ញា វីរៈ និច។ ប៉ុន្តែ នាឱកាសនោះដែរ នាយចឺម បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយកំពុងច្រៀងលើឆាកសុខៗ ស្រាប់តែយកដៃ ទៅទាញសំពត់របស់ វីរៈ និច តែម្ដង ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ហួសចិត្តគ្រប់គ្នា។

ដោយឡែក បើមើលតាមវីដេអូជាក់ស្ដែង គេឃើញថា វីរៈ និច មិនបានបញ្ចេញអាការៈខឹងសម្បារទេ ព្រោះគិតថា នាយ ចឺម លេងច្រើនតែប៉ុណ្ណោះ ណាមួយនាងក៏មានខោរឹបបែបវែង នៅខាងក្នុងផងដែរ៕

 

 

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖