ថ្មីនេះបើតាមប្រភពហ្វេសប៊ុកមួយឈ្មោះ Chhut Wutty បានឲ្យដឹងថា សម្រាប់យុវជនដែលចូលចិត្តនិយាយរឿងពិត ផ្តិតយករូបភាពពិត ពីការបំផ្លិចបំផ្លាញព្រៃឈេី បែរជាត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វេីការកោះហៅ តេីនេះការបំបាក់ស្មារតីរបស់យុវជនមែនដែរឬទេ? ចំនែកអ្នកប្រព្រឹត្តបទល្មេីសរស់ដោយសុក្ខស្រួស បំផ្លាញ់ធនធានធម្មជាតិស្ទេីរគ្មានសល់ ឯអ្នកការពារព្រៃឈេីរស់យ៉ាងវេទនាក្នុងព្រៃហាលមូសហាលភ្លៀង អ្នកខ្លះត្រូវគេគំរាមគំហែងឬក៌ត្រូវគេបាញ់សម្លាប់យ៉ាងអយុត្តិធម៌ដូចជាលោក ឈុត វុទ្ធី ជាដេីម។
ប្អូនប្រុស ម៉ា ចិត្រា ត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងសវនាការសួរដេញដោលក្នុងនាមជាសាក្សី នៅវេលាម៉ោង ៨និង៣០ នាទីព្រឹកនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
ទាក់ទងករណីសន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តក្នុងប្រទេសកម្ពុជា ក្នុងកំឡុងពេលឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ៕