ខុសពីតារាដ៍ទៃដែលសម្ងំសុខ លោកអាន គុណកូឡាហ៊ាននិយាយរឿងជាតិក្នុងបណ្តាញសង្គមរបស់លោក

70

ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់ហើយ តារាចម្រៀង អាន គុណកូឡា ដែលជាតារាចម្រៀងល្បីម្នាក់ធ្លាប់ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយដែរ។ ថ្មីៗនេះដែរ​ លោកបានធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍​ ដោយសារតែលោក លើកសរសើរពីយុវជនម្នាក់ដែលនិយាយពីប្រវត្តិលោក សេនាប្រមុខ លន់នល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនម្នាក់នោះបានលើកឡើងថា៖ ខ្ញុំតែងតែអានសៀវភៅ ក៏ដូចជាស៊ើបប្រវត្តិ អ្នកនយោបាយខ្មែរជាច្រើននាក់ តែអ្នកដែលខ្ញុំស្រឡាញ់ពេញចិត្តជាងគេបំផុតគឺគាត់(លោកសេនាប្រមុខលន់ នល់)គាត់ជាមនុស្សម្នាក់គត់ដែលយួនស្អប់ ព្រោះសម័យគាត់ដឹកនាំ គាត់ដេញយួនចេញគ្មានសល់សូម្បីម្នាក់ ខណៈពេលនេះបើមានលោកនៅមិនដឹងជាល្អយ៉ាងណាទេ កូនខ្មែរល្មមឈប់យល់ច្រឡំថាលន់ នល់ជាជនក្បត់ជាតិទៀតទៅ អ្នកដែលក្បត់ជាតិពិត បំផ្លាញជាតិពិត គឺអ្នកដែរចោទគាត់ហ្នឹងហើយ បើគ្មានគាត់ទេ ពួកអាយួនយៀកកុងអស់ហ្នឹងលេបត្របាក់ខ្មែរយូរណាស់ហើយ *អ្នកជាវិរៈបុរសពិតប្រាកដរបស់ខ្ញុំ ខ្ញុំនឹងចងចាំអ្នកជារៀងរហូត…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយភ្លាមៗនោះ លោកអាន គុណកូឡា ក៏បានសរសើរយុវជនរូបនោះដូច្នេះថា៖ មានន័យណាស់ប្អូនប្រុស ទោះប្អូនរៀនមិនបានខ្ពង់ខ្ពស់ដូចគេ តែពាក្យពេចន៍ដែលប្អូនសរសេរ លើសបណ្ឌិតអត់កំណើតមួយចំនួនទៅទៀត ប្រទេសយើងបើមានយុវជន មានការយល់ដឹងរឿងប្រវត្តិសាស្រ្ត នឹងចេះឈឺឆ្អាលរឿងប្រទេសជាតិដូចប្អូន មិនដឹងប្រទេសយើងរីកចំរើនដល់ណាទេ បងសុំសរសើរដោយស្មោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគេចាប់អារម្មណ៍ គឺមិនត្រឹមតែពាក្យពេចន៍របស់តារាចម្រៀងរូបនេះសរសេរប៉ុណ្ណឹងទេ គឺគេសង្កេតឃើញរូបលោកធ្វើការស៊ែរនូវអត្ថបទ និងព័ត៌មានច្រើនទៀតពាក់ព័ន្ធនឹងសង្គម និងភាពអយុត្តិធម៌ជាច្រើនទៀត ហើយអ្វីដែលមិននឹកស្មាន គឺកម្រនឹងមានតារាចម្រៀងរូបណាដែលហ៊ានឈឺឆ្អាលនឹងរឿងសង្គមបែបនេះណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕