ក្តៅៗ! ជួយស៊ែរបន្ទាន់ផង ពលរដ្ឋ​វៀតណាម​ចាប់​បាន​ត្រី​ទម្ងន់ ២៣០ គ.ក ក្នុង​ទន្លេ​កម្ពុជា យក​ទៅ​លក់​តម្លៃ…

4347

អ្នក​នេសាទ​ជនជាតិ​វៀតណាម​មួយ​រូប​ឈ្មោះ Salayman ​ថ្មីៗ​នេះ​បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល​មួយ​ក្រោយ​នេសាទ​បាន​ត្រី​ទម្ងន់ ២៣០ គីឡូ​ក្រាម​នៅ​ឯ​ទន្លេ​បាសាក់ ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។នា​រសៀល​ថ្ងៃ​ទី ២៣ ធ្នូ ប្រធាន​មន្ទីរ​ជលផល​ប្រចាំ​ខេត្ត​អាន​យ៉ាង (An Giang) បាន​ឲ្យ​ដឹង​ថា​អ្នក​នេសាទ​រស់​នៅ​ក្នុង​តំបន់ Bung Lon ស្រុក Nhon Hoi ខេត្ត​អានយ៉ាង បាន​ចាប់​ត្រី​មួយ​ក្បាល​ទម្ងន់​ ២៣០ គីឡូ​ក្រាម​នៅ​តំបន់​នៃ​ទន្លេ​បាសាក់ (កម្ពុជា) ជាប់​នឹង​ក្រុង Long Binh ស្រុក An Phu ហើយ​រូប​គេ​បាន​ដឹក​មក​លក់​ឲ្យ​ឈ្មួញ​នៅ​ឯ​ស្រុក​វៀតណាម​ផ្ទាល់ ជាមួយ​តម្លៃ​ប្រមាណ ២០០ ០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម (៨,៦៥ ដុល្លារ/គ.ក) សរុប​ស្មើ​នឹង​ទឹកប្រាក់​ ១ ៩៨៩,៥ ដុល្លារ​អាមេរិក។

ត្រី​ប្រភេទ​នេះ​វា​ស្ថិត​ក្នុង​បញ្ជី​ត្រី​ដែល​ជិត​ផុត​ពូជ​និង​កម្រ​មាន​ខ្លាំង​បំផុត។ តាម​ច្បាប់​បាន​ចែង​ជន​ណា​ដែល​នេសាទ​ឬ​ចាប់​ត្រី​ប្រភេទ​នេះ ត្រូវ​រាប់​ចូល​ជា​អំពើ​ខុស​ច្បាប់​និង​ត្រូវ​ពិន័យ​សាច់​ប្រាក់​ប្រមាណ ១០០ លាន​ដុង​ឬ​ជាង ៤ ៣០០ ដុល្លារ។ នេះ​បើ​តាម​គេហទំព័រ Zing របស់​វៀតណាម​បាន​ចុះ​ផ្សាយ។

ប៉ុន្តែ​ជន​ក្រោយ​បុរស​ម្នាក់​នោះ​មិន​ត្រូវ​បាន​ជាប់​ពិន័យ​អ្វី​ទាំង​អស់ ពី​អាជ្ញាធរ​ជលផល​របស់​វៀតណាម ព្រោះ​ជាសកម្មភាព​នេសាទ​នៅ​ក្រៅ​ប្រទេស ដែល​មិន​ពាក់ព័ន្ធ​ដល់​ធនធាន​ក្នុង​ប្រទេស​របស់​ពួក​គេ​ឡើយ៕